ព័ត៌មានអន្ដរជាតិ
ក្រុងហាត់យ៉ៃ ត្រូវការពេល ១-២ ខែ ដើម្បីស្ដារឡើងវិញ ពីទឹកជំនន់ភាគខាងត្បូងថៃប៉៉ុន្មានសប្ដាហ៍មុន
វិស័យទេសចរណ៍នៅទីក្រុង ហាតយ៉ៃ នៃខេត្តសុងក្លា ត្រូវការពេលយ៉ាងហោចណាស់ ១-២ ខែ ដើម្បីស្តារឡើងវិញ ដោយសារតែទឹកជំនន់ដ៏មហន្តរាយភាគខាងត្បូងនៃប្រទេសថៃកាលពីប៉ុន្មានសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងពីបញ្ហានេះ ទាំងបន្ថែមថា ទឹកជំនន់ភាគខាងត្បូងប្រទេសបណ្ដាលឱ្យភ្ញៀវទេសចរពីម៉ាឡេស៊ី ដែលជាទីផ្សារសំខាន់បំផុតសម្រាប់តំបន់ ធ្លាក់ចុះរហូតដល់ ៥៥% នៅខែធ្នូ និង ១១% ពេលមួយឆ្នាំ ២០២៥។
ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរម៉ាឡេស៊ីនៅក្នុងខែធ្នូ រំពឹងថាធ្លាក់ចុះ ៥៥% មកត្រឹម ២០៥ ០០០ នាក់ ដោយបង្កើតប្រាក់ចំណូល ៤,៤ ប៊ីលានបាត ធ្លាក់ចុះ ៥៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
យោងតាម TAT ទឹកជំនន់នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃជាច្រើន បានរួមចំណែកដល់ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសសរុប ថៃរំពឹងមានភ្ញៀវមកលេងត្រឹម ៣២,៨ លាននាក់ នៅឆ្នាំនេះ ដោយធ្លាក់ចុះ ៨% និងបង្កើតប្រាក់ចំណុល ១,៥២ ទ្រីលានបាត ធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំ ២០២៤។
លោកស្រី Thapanee បន្តថា ទឹកជំនន់បានបំផ្លាញផ្សារ Kim Yong ក្នុងក្រុង Hat Yai ដែលជាតំបន់សេដ្ឋកិច្ចសំខាន់របស់ខេត្តសុងខ្លា។
កិច្ចខិតខំប្រឹងប្រែងស្តារទីក្រុងឡើងវិញបន្ទាន់ គឺរឿងចាំបាច់សម្រាប់សុខភាពសាធារណៈ និងការប្រមូលសំណល់ចេញ ខណៈប្រជាជនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ និងការគ្រប់គ្រងវិបត្តិរយៈពេលវែង។
បន្ថែមពីលើនេះ លោកស្រី Thapanee បានបន្ថែមថា ការផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍កីឡា SEA Games ទៅកាន់ទីក្រុងបាងកក អាចធ្វើឱ្យប៉ះពាល់ដល់រូបភាព និងទំនុកចិត្តសម្រាប់ការធ្វើដំណើររបស់តំបន់។
គួររំឭកថា ទឹកជំនន់នៅភាគខាងត្បូងថៃកាលពីខែវិច្ឆិកា ត្រូវបានគេរាប់ថាជាទឹកជំំនន់ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើបថៃ ដោយប៉ះពាល់ខេត្តជាង ១០ នៅភាគខាងត្បូង ប្រជាជនជាង ៣,៨ លាននាក់ និងសម្លាប់មនុស្សប្រមាណ ១៨១ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


