ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលនៅថៃ រាលដាលដល់ ២៦ខេត្ត ខណៈ បាងកក ក៏រងគ្រោះ
នៅព្រឹកថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ បានរាលដាលដល់ខេត្តចំនួន២៦ហើយក្នុងប្រទេសថៃ ខណៈទីក្រុង បាងកក ក៏រងគ្រោះដែរ។

យោងតាមទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda), គិតត្រឹមម៉ោង៩ព្រឹក ខ្យល់ពុល PM2.5 បានវាយលុកខេត្តចំនួន២៦ ដូចជា៖ Saraburi, Samut Sakhon, Ang Thong, Sing Buri, Ayutthaya, Nakhon Pathom, Lop Buri, Suphan Buri, Nonthaburi, Chai Nat, Pathum Thani, Samut Prakan, Ratchaburi, Nakhon Nayok, Samut Songkhram, Kanchanaburi, Uthai Thani, Phetchaburi, Prachin Buri, Nakhon Ratchasima, Chachoengsao, Nakhon Sawan, Rayong, Phitsanulok, Prachuap Khiri Khan និង Phetchabun។
ខេត្តទាំង២៦ខាងលើបូករួមទាំងទីក្រុងបាងកកផងនោះ គឺមានកម្រិត PM2.5 ចាប់ពី៣៨.២ដល់៦៧.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ដែលលើសកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាល ត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
កាលពីថ្ងៃចន្ទ ខ្យល់ពុល គ្របដណ្តប់តែ២៣ខេត្តប៉ុណ្ណោះ ហើយមានកម្រិតត្រឹម៣៧.៦ ដល់ ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ខេត្តទាំង២៣មានដូចជា៖ Samut Sakhon, Pathum Thani, Nakhon Pathom, Ayutthaya, Nonthaburi, Ang Thong, Sing Buri, Samut Prakan, Suphan Buri, Chai Nat, Saraburi, Ratchaburi, Lop Buri, Chachoengsao, Kanchanaburi, Uthai Thani, Phetchaburi, Nakhon Nayok, Samut Songkhram, Phitsanulok, Prachin Buri, Rayong និង Chon Buri.
សូមជម្រាបថា កាលពីថ្ងៃចន្ទ Samut Sakhon គឺជាខេត្តត្រូវខ្យល់ពុលវាយលុកខ្លាំងជាងគេ ពោលគឺកម្រិត PM2.5 បានឈានដល់ទៅ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ឯណោះ ចំណែកនៅថ្ងៃអង្គារ Saraburi ជាខេត្តដែលរងគ្រោះខ្លាំងជាងគេវិញ ដោយ PM2.5 ឈានដល់៦៧.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


