ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលគ្រោះថ្នាក់ វាយលុកទីក្រុងបាងកក និងខេត្តថៃចំនួន២៣
ខ្យល់ពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ បានគ្របដណ្តប់ទីក្រុងបាងកកនិងខេត្តចំនួន២៣របស់ប្រទេសថៃ នៅព្រឹកថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥។

សារព័ត៌មាន Bangkok Post បានដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda) ដែលបង្ហាញថា បាងកកនិងខេត្តទាំង២៣ បានជួបប្រទះ PM2.5 ក្នុងកម្រិតគ្មានសុវត្ថិភាពចន្លោះ ៣៧.៦ ដល់ ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ខេត្តទាំង២៣មានដូចជា៖ Samut Sakhon, Pathum Thani, Nakhon Pathom, Ayutthaya, Nonthaburi, Ang Thong, Sing Buri, Samut Prakan, Suphan Buri, Chai Nat, Saraburi, Ratchaburi, Lop Buri, Chachoengsao, Kanchanaburi, Uthai Thani, Phetchaburi, Nakhon Nayok, Samut Songkhram, Phitsanulok, Prachin Buri, Rayong និង Chon Buri.
សូមជម្រាបថា ក្នុងចំណោមខេត្តទាំងអស់ គឺ Samut Sakhon ដែលជាខេត្តត្រូវខ្យល់ពុលវាយលុកខ្លាំងជាងគេ ពោលគឺកម្រិត PM2.5 បានឈានដល់ទៅ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ឯណោះ។
មុននេះ នាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃ បានព្រមានរួចទៅហើយថា កម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់ នឹងកាន់តែអាក្រក់ទៅៗនៅសប្តាហ៍នេះ ដោយ PM2.5 នឹងលើសពីស្តង់ដារសុវត្ថិភាពសុខភាពនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងបាងកកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


