ព័ត៌មានអន្ដរជាតិ
អស់ពីខឹងអាមេរិក ឥឡូវ ថៃខឹងដល់ឥណ្ឌាទៀត!
អស់ពីខឹងអាមេរិក ពេលនេះថៃមកខឹងដល់ឥណ្ឌាទៀត ពាក់ព័ន្ធការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើរបស់ទាហានខ្លួន ដែលបំផ្លាញរូបសំណាកព្រះវិស្ណុ។

ដំបូងពលរដ្ឋថៃ នាំគ្នាខឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនិយាយថា ករណីទាហានថៃ ដើរជាន់មីនគឺជាឧបទ្ទវហេតុ។ ក្រោយមកប្រមុខសេតវិមាន ធ្វើឲ្យពលរដ្ឋថៃក្តីចិត្តម្តងទៀត ព្រោះតែលោកទម្លាយការពិតថា ថៃគឺជាអ្នកចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជាមុន។
ក្នុងព័ត៌មានដែលបង្ហោះលើទំព័រ Facebook ថៃ មានអ្នកខ្លះចូល Comment បង្ហាញកំហឹងថែមទាំងស្តីបន្ទោសលោកត្រាំ ថាកុំមកចេះលូកដៃក្នុងរឿងនេះ ហើយមានខ្លះទៀតប្រដៅលោកត្រាំថា កុំចេះដឹងរឿងគេ។
កុំថាឡើយពលរដ្ឋ សូម្បីរដ្ឋមន្ត្រីថៃ ក៏អន់ចិត្តដែរចំពោះសម្តីលោកត្រាំ និងថែមទាំងដើរតួកម្សត់ទៀតផង ដោយទួញសោកថា គ្មានអន្តរជាតិណាកាន់ជើងខ្លួនសោះ។

មិនអស់មិនហើយ នាពេលថ្មីៗនេះ ថៃក៏នាំគ្នាទៅខឹងឥណ្ឌាទៀត ក្រោយពេលក្រសួងការបរទេសឥណ្ឌា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើ កម្ទេចរូបសំណាកព្រះវិស្ណុ នៅតំបន់អានសេះរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»។

សេចក្តីថ្លែងការណ៍នេះធ្វើឲ្យពលរដ្ឋថៃក្រហល់ក្រហាយ ដោយមានអ្នកខ្លះស្តីឲ្យឥណ្ឌាថា កុំមកចេះដឹង និងខ្លះទៀតថា ឥណ្ឌាមិនគួរលូកដៃក្នុងរឿងនេះទេ។ មិនមែនត្រឹមពលរដ្ឋធម្មតា សូម្បីនាយករដ្ឋមន្ត្រី អានុទីន ក៏បោះសម្តីយ៉ាងឈ្លើយទៅឥណ្ឌាដែរថា រូបសំណាកហ្នឹង មិនស្មើនឹងជើងរបស់ទាហានថៃផង។
យ៉ាងណា ប្រជាជនឥណ្ឌាទូទាំងពិភពលោក កំពុងខឹងសម្បានិងកើតទុក្ខមិនសុខចិត្តចំពោះការដែលទាហានថៃ កម្ទេចរូបសំណាកនេះ។ ប្រជាជនឥណ្ឌា ជាអ្នកគោរពប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះហើយទង្វើរបស់ថៃ មិនមែនប៉ះពាល់ត្រឹមសាសនាទេ ពោលគឺប៉ះពាល់ដល់ប្រទេសឥណ្ឌទាំងមូល ហើយកុំថាឡើយត្រឹមឥណ្ឌា សូម្បីប្រទេសកាន់សាសនាហិណ្ឌូដទៃទៀត ក៏ប៉ះពាល់ដែរ។
សម្រាប់ប្រជាជនឥណ្ឌាជាង ១ពាន់លាននាក់ដែលកាន់សាសនាហិណ្ឌូ ព្រះវិស្ណុមិនមែនគ្រាន់តែជារូបសំណាកទេ ប៉ុន្តែគឺស្មើនឹង «ដង្ហើមនិងជីវិត»។ ការកម្ទេចរូបសំណាកត្រូវបានគេចាត់ទុកថាជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់អាទិទេពខ្ពស់បំផុតរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


