ព័ត៌មានអន្ដរជាតិ
តើឥណ្ឌា នឹងមានចំណាត់ការបែបណាចំពោះថៃ ដែលបំផ្លាញរូបសំណាកព្រះវិស្ណុ?
ប្រជាជនឥណ្ឌាទូទាំងពិភពលោក កំពុងខឹងសម្បានិងកើតទុក្ខមិនសុខចិត្តចំពោះការដែលទាហានថៃ កម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់អានសេះ នៃប្រទេសកម្ពុជា។

ប្រជាជនឥណ្ឌា ជាអ្នកគោរពប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះហើយទង្វើរបស់ថៃ មិនមែនប៉ះពាល់ត្រឹមសាសនាទេ ពោលគឺប៉ះពាល់ដល់ប្រទេសឥណ្ឌទាំងមូល ហើយកុំថាឡើយត្រឹមឥណ្ឌា សូម្បីប្រទេសកាន់សាសនាហិណ្ឌូដទៃទៀត ក៏ប៉ះពាល់ដែរ។
សម្រាប់ប្រជាជនឥណ្ឌាជាង ១ពាន់លាននាក់ដែលកាន់សាសនាហិណ្ឌូ ព្រះវិស្ណុមិនមែនគ្រាន់តែជារូបសំណាកទេ ប៉ុន្តែគឺស្មើនឹង «ដង្ហើមនិងជីវិត»។
ការកម្ទេចរូបសំណាកត្រូវបានគេចាត់ទុកថាជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់អាទិទេពខ្ពស់បំផុតរបស់ពួកគេ។ សាសនាហិណ្ឌូនិងអរិយធម៌ឥណ្ឌាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ប្រជាជនឥណ្ឌាភាគច្រើនលើសលប់ (ប្រហែល ៦០% ទៅ ៧០% នៃអ្នកកាន់សាសនាហិណ្ឌូ) គឺជាអ្នកដើរតាមនិកាយវិស្ណុនិយម។ ពួកគេចាត់ទុកព្រះវិស្ណុគឺជាព្រះខ្ពស់បំផុត ឬជាព្រះអាទិទេពតែមួយគត់ដែលគ្រប់គ្រងចក្រវាល។

ដូច្នេះហើយ ការបំផ្លាញបេតិកភណ្ឌហិណ្ឌូនៅក្រៅប្រទេស ត្រូវបានគេមើលឃើញថាជាការវាយប្រហារលើមោទនភាព និងអត្តសញ្ញាណនៃពូជសាសន៍ឥណ្ឌាផងដែរ។
ក្នុងករណីដូចទង្វើរបស់ថៃនេះ, ប្រជាជននិងក្រុមសាសនានៅក្នុងប្រទេសឥណ្ឌានឹងដាក់សម្ពាធឲ្យរដ្ឋាភិបាលចេញមុខតវ៉ា ឬចាត់វិធានការការទូតឲ្យបានម៉ឺងម៉ាត់បំផុត។
ជារឿងដែលមិនអាចព្រងើយកន្តើយបាន! បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌាក្រោមការដឹកនាំរបស់បក្ស BJP គឺមានគោលនយោបាយការពារនិងលើកតម្កើងតម្លៃសាសនាហិណ្ឌូនៅជុំវិញពិភពលោក។ ដូច្នេះ ភាពស្ងប់ស្ងាត់ចំពោះការបំផ្លាញរូបសំណាកសាសនា ច្បាស់ជាធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រជាប្រិយភាព ជាក់ជាមិនខាន។
លើសពីនេះ ឥណ្ឌាក៏នឹងប្រើប្រាស់ភាសាការទូតធ្ងន់ៗផងដែរ ដើម្បីសម្តែងការសោកស្តាយ និងទាមទារឲ្យប្រទេសថៃផ្តល់ការពន្យល់ ឬចាត់វិធានការចំពោះអ្នកបង្កហេតុ។ ម្យ៉ាង ព្រឹត្តិការណ៍បែបនេះអាចធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ថៃ មានភាពរកាំរកូសផងដែរ។
សម្រាបប្រជាជន! ជនជាតិឥណ្ឌា អាចនឹងធ្វើពហិកាទំនិញថៃ ឬលុបចោលដំណើរកម្សាន្តទីនោះផងដែរ ដែលចំណាត់ការនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចថៃដាំក្បាលចុះមួយកម្រិត ស្របពេលកំពុងយ៉ាប់យ៉ឺន ដោយសារការឈ្លានពានកម្ពុជា រួចទៅហើយនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


