Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងធ្លាក់ផ្លូវនៅម៉ិកស៊ិក បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់

បានផុស

នៅ

អាជ្ញាធរម៉ិកស៊ិកបានរាយការណ៍កាលពីថ្ងៃអាទិត្យ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា មនុស្សយ៉ាងហោចណាស់​១៣​នាក់បានបាត់បង់ជីវិត បន្ទាប់ពីរថភ្លើងមួយ​ខ្សែ​ ដែលដឹកមនុស្ស២៥០​នាក់ បានធ្លាក់ផ្លូវនៅក្នុងរដ្ឋ Oaxaca ភាគខាងត្បូងប្រទេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Asia One នា​ថ្ងៃ​ចន្ទ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

យោងតាមកងទ័ពជើងទឹកម៉ិកស៊ិក រថភ្លើងដែលបានធ្លាក់ផ្លូវនៅជិតទីក្រុង Nizanda មានផ្ទុកក្រុម​អ្នក​បើក​៩នាក់ និងអ្នកដំណើរ​២៤១​នាក់។ ក្នុងចំណោមអ្នកនៅលើរថភ្លើងទាំងនោះ មនុស្ស១៣៩នាក់ត្រូវបានរាយការណ៍ថាមានសុវត្ថិភាព ខណៈ៩៨នាក់បានរងរបួស រួមទាំង៣៦នាក់កំពុងទទួលការសង្គ្រោះបន្ទាន់។ ប្រធានាធិបតី លោកស្រី Claudia Sheinbaum បានបញ្ជាក់ថា មានជនរងគ្រោះ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សូម​ជម្រាប​ថា រថភ្លើង​នេះ ត្រូវបានសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ក្នុងឆ្នាំ​២០២៣ ដែលជាផ្នែកមួយនៃគម្រោងច្រករបៀងអន្តរសមុទ្រដ៏ធំ ដើម្បីតភ្ជាប់កំពង់ផែសមុទ្រប៉ាស៊ីហ្វិក Salina Cruz ជាមួយកំពង់ផែ Coatzacoalcos នៃឆ្នេរសមុទ្រ Gulf។ រដ្ឋាភិបាលម៉ិកស៊ិកមានបំណងអភិវឌ្ឍតំបន់នេះ​ឲ្យ​ទៅជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយព្រែកជីកប៉ាណាម៉ា។

បច្ចុប្បន្ន អគ្គស្នងការដ្ឋាននៃអយ្យការម៉ិកស៊ិក បានចាប់ផ្តើមបើកការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះហើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម