ព័ត៌មានអន្ដរជាតិ
ខ្យល់ពុល បន្តវាយលុក បាងកក និងខេត្តថៃ ចំនួន១៨ទៀត
បញ្ហាខ្យល់ពុលក្នុងប្រទេសថៃ បន្តធ្ងន់ធ្ងរនៅឡើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ កំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ បានគ្របដណ្តប់ទីក្រុងបាងកក និងខេត្តចំនួន១៨។

តាមការផ្សាយរបស់ Khaosod, នៅទីក្រុងបាងកក ខ្យល់ពុលបានវាយប្រហារតំបន់ចំនួន៦៥ ដោយមជ្ឈមណ្ឌលទំនាក់ទំនងបញ្ហានៃការបំពុលខ្យល់បានឲ្យដឹងថា PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព ខណៈកន្លែងខ្លះឡើងដល់ ៦៧.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើសកម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលថៃ នៅត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។
ក្រៅពីបាងកក ខេត្តទាំង១៨ដែលត្រូវខ្យល់ពុលគ្រោះថ្នាក់គ្របដណ្តប់ មានដូចជា៖ Nakhon Pathom, Nonthaburi, Samut Sakhon, Samut Prakan, Phitsanulok, Uthai Thani, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Ratchaburi, Samut Songkhram, Phetchaburi, Nong Khai, Yasothon, Khon Kaen, Kalasin, និង Maha Sarakham។
៥ថ្ងៃមុននេះ PM2.5 ក៏គ្របដណ្តប់សឹងពាក់កណ្តាលប្រទេសថៃផងដែរ ហើយនៅកន្លែងខ្លះ ខ្យល់ពុលបានឈានដល់កម្រិតពណ៌ក្រហម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda) បានឲ្យដឹងថា ទីក្រុងបាងកកនិងខេត្តថៃចំនួន៣៦ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតចន្លោះ ៣៧.៦ដល់៧៨.៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
សម្រាប់តួលេខដែលធ្វើឲ្យពលរដ្ឋថៃភ្ញាក់ផ្អើល! ក្នុងឆ្នាំ២០២៥ ប្រជាជនប្រទេសនេះរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃខ្យល់ពុល PM2.5។
ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


