ព័ត៌មានជាតិ
ក្រៅពីស្វាគមន៍ដោះលែងទាហានកម្ពុជា អាមេរិកត្រៀមជួយកម្ពុជានិងថៃ អនុវត្តសេចក្តីថ្លែងការណ៍រួមពេញលេញ
សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរដោយការដោះលែងវីរៈយុទ្ធកម្ពុជាទាំង១៨រូបនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ដោយរដ្ឋាភិបាលថៃ បន្ទាប់ពីយោធាថៃបានចាប់ឃុំខ្លួនដោយខុសច្បាប់ចាប់តាំងពីចុងខែកក្កដា។

លោក THOMAS PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា) បានឲ្យដឹងថា សហរដ្ឋអាមេរិក សូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី ២៧ខែធ្នូ។
សាររបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា៖«យើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា»។
សាររបស់អ្នកនាំពាក្យនោះ បានបន្តថា៖«សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួ»។
ប្រទេសថៃ បានសម្រេចចិត្តដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋមន្ត្រីការប្រទេសចិន លោក វ៉ាង យី បានជួបពិភាក្សាត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៥ ដែលគេមើលឃើញថា ថៃរងសម្ពាធឲ្យដោះលែងជាចំបាច់ ដោយសារតែការខកខានរបស់ពួកគេក្នុងការបំពេញកាតព្វកិច្ចដែលថៃបានសន្យាជាមួយសហគមន៍អន្តរជាតិ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


