ព័ត៌មានអន្ដរជាតិ
កំពុងរងទុក្ខធ្ងន់ដោយទឹកជំនន់ស្រាប់ផង ឥឡូវវៀតណាម ត្រៀមទទួលព្យុះមួយទៀត
ស្របពេលរងទុក្ខដោយគ្រោះទឹកជំនន់ដ៏សាហាវស្រាប់ទៅហើយនោះ ស្រាប់តែពេលនេះប្រទេសវៀតណាម បានទទួលដំណឹងថា ព្យុះមួយទៀតនឹងហោះមកវាយប្រហារនៅប៉ុន្មានថ្ងៃខាងមុខ។

តាមការផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ព្យុះទី១៥មួយនេះ បច្ចុប្បន្នស្ថិតនៅសមុទ្រចិនខាងត្បូងក្បែរហ្វីលីពីននៅឡើយ ប៉ុន្តែវានឹងរំកិលខ្លួនទៅវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ប្រហែលជាពាក់កណ្តាលសប្តាហ៍ ខណៈល្បឿនកំពូលរបស់គឺប្រហែល ៨២គីឡូម៉ែត្រក្នុងមួយម៉ោង។
ព័ត៌មានអំពីព្យុះនេះកើតឡើងស្របពេលតួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅវៀតណាម បានកើនឡើងដល់៩១នាក់ ខណៈ១២នាក់ផ្សេងទៀត បាត់ខ្លួន។

ទឹកជំនន់អាក្រក់មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំនៅតំបន់កណ្តាលឆៀងខាងត្បូង បាយវាយប្រហារខេត្ត Dak Lak ខ្លាំងជាងគេ ដោយគ្រាន់តែទីនោះ មានមនុស្សស្លាប់រហូតដល់ទៅ ៦៣នាក់ ចាប់តាំងពីថ្ងៃទី១៦ខែវិច្ឆិកាមក។
ក្រៅពី Dak Lak, ខេត្តផ្សេងទៀតដែលមានមនុស្សស្លាប់គឺ Khanh Hoa ១៥នាក់, Gia Lai ៣នាក់, Da Nang ២នាក់, Hue ២នាក់និង Quang Tri ម្នាក់។

លើសពីនេះ ទឹកជំនន់បានជន់លិចផ្ទះជិត ២០០ ១០០ខ្នង ក្នុងនោះមានផ្ទះ២២១ខ្នង ត្រូវបាក់រលំ ខណៈ៩៣៣ខ្នងត្រូវខូចខាត។
សូមជម្រាបថា ក្នុងឆ្នាំនេះ (គិតត្រឹមថ្ងៃចន្ទទី២៤ខែវិច្ឆិកា), សមុទ្រចិនខាងត្បូង បានកកើតព្យុះចំនួន១៤និង សម្ពាធទាបត្រូពិចចំនួន ៥ ដែលធ្វើឲ្យ២០២៥ ក្លាយជាឆ្នាំមាន សកម្មភាពព្យុះច្រើនបំផុតលំដាប់ទីពីរ ក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


