ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក រិះគន់លោកត្រាំ ដែលគំរាមយក Greenland ក្រោយអន្តរាគមន៍នៅវ៉េណេស៊ុយអេឡា
មេដឹកនាំនៃប្រទេសដាណឺម៉ាក និងកោះ Greenland បានចេញមុខរិះគន់យ៉ាងខ្លាំងក្លាចំពោះលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ ដោយហៅការអំពាវនាវជាថ្មីរបស់ប្រធានាធិបតីរូបនេះដែលចង់គ្រប់គ្រងទឹកដីនៅតំបន់អាកទិកថាជាទង្វើ «មិនសមហេតុផល» និង «ខ្វះការគោរព»។

យោងតាម India Today ភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទស្សនាវដ្តី The Atlantic ដែលក្នុងនោះលោកត្រាំ បានសង្កត់ធ្ងន់ថា អាមេរិក «ពិតជាត្រូវការ» Greenland ដើម្បីការពារជាតិ ដែលជាជំហរមួយកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន «បញ្ឈប់ការគំរាមកំហែង» ប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបញ្ជាក់ថា អាមេរិកគ្មានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់យកផ្នែកណាមួយនៃប្រទេសដាណឺម៉ាកឡើយ។ ការព្រួយបារម្ភរបស់ដាណឺម៉ាក កាន់តែផ្ទុះឡើងថែមទៀត ក្រោយពេលលោកស្រី Katie Miller ប្រពន្ធរបស់ជំនួយការជាន់ខ្ពស់លោកត្រាំ បានបង្ហោះរូបភាពកោះ Greenland គ្របដណ្តប់ដោយទង់ជាតិអាមេរិក រួមជាមួយពាក្យថា «ក្នុងពេលឆាប់ៗនេះ (SOON)»។ នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានច្រានចោលការលើកឡើងនេះថាជាការមិនគោរពច្បាប់អន្តរជាតិ ដោយអះអាងយ៉ាងច្បាស់ថា ទឹកដីស្វយ័តមួយនេះ «មិនមែនសម្រាប់លក់ឡើយ»។

ជម្លោះការទូតនេះបានកើតឡើង ខណៈដែលរដ្ឋបាលលោកត្រាំ កំពុងបង្កើនការយកចិត្តទុកដាក់លើតំបន់អាកទិក ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីល និងប្រភពរ៉ែដ៏សម្បូរបែប។ កាលពីខែមុន លោកត្រាំ បានតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសប្រចាំកោះ Greenland។ លោក Landry បានពណ៌នាថា តួនាទីរបស់លោកមានគោលបំណងធ្វើឲ្យកោះ Greenland ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


