Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិសាស្ត្រច្រំដែល៖ លោកម៉ាឌូរ៉ូ ត្រូវអាមេរិកចាប់ខ្លួនចំថ្ងៃខែ​តែមួយជាមួយមេដឹកនាំប៉ាណាម៉ា កាល​ពី​៣៦​ឆ្នាំ​មុន

បានផុស

នៅ

ប្រវត្តិសាស្ត្របាន​កើត​ឡើង​ច្រំ​ដែល​ជា​ថ្មី​ម្ដង​ទៀត គួរ​ឲ្យ​ភ្ញាក់ផ្អើលបំផុត។ នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៦ កងទ័ព​អាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដើម្បីយកទៅកាត់ទោសពីបទជួញដូរគ្រឿងញៀននៅអាមេរិក ដែល​ព្រឹត្តិការណ៍នេះ មានសភាពដូចគ្នាខ្លាំង​ទៅនឹងអ្វីដែលបានកើតឡើងនៅក្នុង​ប្រទេសប៉ាណាម៉ា កាលពីឆ្នាំ​១៩៩០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ម៉ាឌូរ៉ូ និង​លោក Noriega (រូបថត៖ Getty/AP)

លោក Manuel Noriega អតីត​មេដឹកនាំប៉ាណាម៉ា បាន​​សុំ​ចុះ​ចាញ់ និង​ប្រគល់​ខ្លួន​ឲ្យ​អាមេរិក​ចាប់​​​នៅ​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​១៩៩០។ ចំណែកលោក​ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួននៅ​ថ្ងៃ​ខែ​ដដែល​ ខុសគ្នាតែឆ្នាំ​ប៉ុណ្ណោះ​ ពោល​គឺ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ខុស​​គ្នា​​រយៈពេល​៣៦​ឆ្នាំគត់។ យុទ្ធសាស្ត្រច្បាប់ដែលប្រើប្រាស់ប្រឆាំងនឹងលោក​ម៉ាឌូរ៉ូ គឺដូចគ្នាទាំងស្រុងទៅនឹងយុទ្ធសាស្ត្រដែលប្រើប្រាស់លើលោក Noriega។ តាមរយៈការចាត់ទុក​ពួកគេថាជា «ភេរវករគ្រឿងញៀន» ជាជាងមេដឹកនាំនយោបាយ អាមេរិកបានផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កងទ័ព ដើម្បីធ្វើការ «ចាប់ខ្លួនតាមបែបប៉ូលិស»។

អ្វី​ដែល​កាន់តែ​ដូច​គ្នា​ទៀត​គឺ​ថា មេ​ដឹក​នាំ​ទាំងពីរ​ត្រូវបាននាំខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយបញ្ជូនតាមយន្តហោះទៅអាមេរិក ដើម្បីកាត់ទោសនៅតុលាការ ដូចជាឧក្រិដ្ឋជនទូទៅដែរ។

លោកម៉ាឌូរ៉ូ ប្រឈមមុខនឹងការចោទប្រកាន់នៅញូវយ៉ក ពីបទដឹកនាំក្រុម «Cartel of the Suns» ដែលជាក្រុមរងការចោទថាបាននាំចូលគ្រឿងញៀនកូកាអ៊ីនយ៉ាងច្រើនទៅអាមេរិក។ លោក Noriega ក៏ធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ស្ទើរតែដូចគ្នានេះដែរក្នុងឆ្នាំ១៩៩០។

បុរសទាំងពីរសុទ្ធ​តែ​បានអះអាងពី «អភ័យឯកសិទ្ធិក្នុងនាមជាប្រមុខរដ្ឋ» ប៉ុន្តែតុលាការអាមេរិកបានបដិសេធ ដោយចាត់ទុកពួកគេត្រឹម​ជាឧក្រិដ្ឋជនធម្មតា។

បច្ចុប្បន្ន លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងនៅ Brooklyn ដែលនេះជាការដើរតាមគន្លងរបស់លោក Noriega គឺពីវិមានប្រធានាធិបតី មកកាន់បន្ទប់ឃុំឃាំងក្នុងពន្ធនាគារអាមេរិក។ ទោះបីជាបច្ចេកវិទ្យាមានការផ្លាស់ប្តូរ ប៉ុន្តែសារពីទីក្រុងវ៉ាស៊ីនតោននៅតែដដែល៖ «គំរូប៉ាណាម៉ា (Panama Blueprint)» នៅតែជាវិធីសាស្ត្រដែលគេពេញចិត្តក្នុងការទម្លាក់មេដឹកនាំ​ណា​ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋគ្រឿងញៀនអន្តរជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម