ព័ត៌មានអន្ដរជាតិ
អាមេរិករារាំងការទូទាត់ប្រាក់ថ្លៃការពារក្តីឲ្យលោក Maduro ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន
រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចរារាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនឲ្យបង់ថ្លៃមេធាវីការពារក្តីជូនលោក Nicolás Maduro ជាអតីតមេដឹកនាំវ៉េណេស៊ុយអេឡា ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។

តាមការផ្សាយរបស់ទៅភ្នាក់ងារព័ត៌មាន AP ថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦ មេធាវីលោក Barry Pollack បានបញ្ជាក់នៅក្នុងកំណត់ត្រាតុលាការកាលពីថ្ងៃពុធថា ក្រសួងរតនាគារអាមេរិកបានដកហូតការអនុញ្ញាតលើការបង់ថ្លៃសេវាច្បាប់ដោយគ្មានការពន្យល់ ដែលទង្វើនេះត្រូវបានលោកចាត់ទុកថាជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញក្នុងការទទួលបានមេធាវីការពារក្តី។ បច្ចុប្បន្ន លោក Maduro និងភរិយាកំពុងត្រូវបានឃុំខ្លួនដោយមិនមានការអនុញ្ញាតឲ្យនៅក្រៅឃុំ បន្ទាប់ពីកងទ័ពអាមេរិកបានឆ្មក់ចូលចាប់ខ្លួនពួកគេពីក្នុងផ្ទះកាលពីថ្ងៃទី៣មករា។
កន្លងមក លោក Maduro បានអះអាងថា ការចាប់ខ្លួនរូបលោកគឺខុសច្បាប់ និងថាលោកជារដ្ឋបុរសបរទេស ដែលមានអភ័យឯកសិទ្ធិ និងមិនអាចត្រូវកាត់ទោសក្រោមច្បាប់អាមេរិក និងអន្តរជាតិបានឡើយ។
លោក Maduro និងភរិយា ត្រូវបានចោទប្រកាន់ថាបានសហការជាមួយក្រុមជួញដូរគ្រឿងញៀន ដើម្បីបញ្ជូនកូកាអ៊ីនរាប់ពាន់តោនចូលទៅក្នុងសហរដ្ឋអាមេរិក រួមទាំងការបង្គាប់ឲ្យមានការចាប់ជំរិត វាយដំ និងសម្លាប់មនុស្សផងដែរ។ លោកមេធាវី Pollack បានឲ្យដឹងថា ប្រសិនបើគ្មានការអនុញ្ញាតលើកញ្ចប់ថវិកាពីវ៉េណេស៊ុយអេឡាទេ លោក Maduro នឹងមិនមានលទ្ធភាពជួលមេធាវីឡើយ ហើយនឹងត្រូវស្នើសុំជំនួយពីចៅក្រមដើម្បីបន្តការការពារក្តី។ បើរកឃើញថាមានទោសតាមការចោទប្រកាន់ លោក Maduro និងភរិយាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


