ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡាស្នើឲ្យអាមេរិកបញ្ឈប់ទណ្ឌកម្ម ក្រោយការទម្លាក់លោកម៉ាឌូរ៉ូ
មេដឹកនាំបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានស្នើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ឈប់រាល់ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់នាវាដឹកប្រេងប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន France24 នាថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៦។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរដ៏សំខាន់ក្នុងទំនាក់ទំនង ក្រោយកងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា ក្នុងប្រតិបត្តិការឆ្មក់ចូលកាលពីថ្ងៃទី៣ខែមករា ដើម្បីបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ លោកស្រី Rodriguez ដែលជាអតីតអនុប្រធានាធិបតីរបស់លោកម៉ាឌូរ៉ូ បានអនុម័តច្បាប់លើកលែងទោសនយោបាយ និងសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអាមេរិក ដើម្បីបើករបៀបវារៈថ្មីនៃកិច្ចសហប្រតិបត្តិការ។
ជាសញ្ញានៃការផ្សះផ្សាទំនាក់ទំនង លោកប្រធានាធិបតីត្រាំ បានថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកថា អាមេរិកបានទទួលប្រេងជាង ៨០លានបារ៉ែលពីវ៉េណេស៊ុយអេឡា ដែលលោកហៅថាជាមិត្ត និងជាដៃគូថ្មី។ ដើម្បីសម្រួលដល់កិច្ចការនេះ ក្រសួងរតនាគារអាមេរិកបានបន្ធូរបន្ថយការហាមឃាត់ការនាំចេញប្រេងដែលមានរយៈពេល៧ឆ្នាំមកហើយ ដោយផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនពហុជាតិមួយចំនួនឲ្យបង្កើនផលិតកម្មប្រេងក្នុងប្រទេសនេះ។ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន លោកស្រី Rodriguez ក៏បានជំរុញឲ្យមានការកែទម្រង់ច្បាប់អ៊ីដ្រូកាបូន ដើម្បីបើកផ្លូវឲ្យមានការវិនិយោគពីឯកជន និងបរទេសផងដែរ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសលោកខាងលិច៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


