ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោកត្រាំ កំពុងពិចារណាជម្រើសយោធា ដើម្បីដាក់បញ្ចូល Greenland ជាទឹកដីអាមេរិក
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋបាលលោកត្រាំ កំពុងពិចារណាលើជម្រើសជាច្រើន ដើម្បីទិញយកកោះ Greenland ដោយបានលើកឡើងយ៉ាងច្បាស់ថា ការប្រើប្រាស់យោធាអាមេរិក គឺជា «ជម្រើសមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់ជានិច្ច»។

ចេញផ្សាយនាថ្ងៃពុធទី៧មករា FRANCE24 បានឲ្យដឹងថា លោកស្រី Leavitt បានចាត់ទុកការទិញយកទឹកដីស្វយ័តរបស់ដាណឺម៉ាកនេះថាជា «អាទិភាពសន្តិសុខជាតិ» ដើម្បីទប់ស្កាត់ឥទ្ធិពលរុស្ស៊ី និងចិន នៅតំបន់អាកទិក និងដើម្បីគ្រប់គ្រងធនធានរ៉ែកម្រដែលមិនទាន់បានទាញយក។
ការប្រកាសនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តណាតូ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា សកម្មភាពយោធាណាមួយរបស់អាមេរិកប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ នឹងមានន័យថាជាការបញ្ចប់នៃសម្ព័ន្ធភាពយោធា និងរចនាសម្ព័ន្ធសន្តិសុខដែលបានបង្កើតឡើងតាំងពីក្រោយសង្គ្រាមលោកលើកទី២។ លោកស្រីបានប្រាប់សារព័ត៌មានថា «ប្រសិនបើអាមេរិកវាយប្រហារប្រទេសសមាជិកណាតូផ្សេងទៀត អ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ឈប់»។ ចំណែកឯនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen ក៏បានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការ ដោយជំរុញឲ្យលោកត្រាំបោះបង់ចោល «ការយល់សប្តិចង់ដាក់បញ្ចូលទឹកដី» និងបានបញ្ជាក់ថា មានតែប្រជាជន Greenland ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
ក្នុងសកម្មភាពបង្ហាញសាមគ្គីភាពដ៏កម្ររបស់អឺរ៉ុប ក្រុមមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងអេស្ប៉ាញ បានចូលរួមជាមួយដាណឺម៉ាក ក្នុងការចេញសេចក្តីថ្លែងការណ៍រួមការពារ «គោលការណ៍សកល» នៃអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទោះបីជាមានការផ្ទុះការតវ៉ាផ្នែកការទូតក៏ដោយ ក៏សេតវិមានហាក់មិនថយក្រោយឡើយ ដោយអនុប្រធានខុទ្ទកាល័យសេតវិមាន លោក Stephen Miller បានប្រាប់ CNN ថា «គ្មាននរណាម្នាក់ហ៊ានច្បាំងជាមួយអាមេរិក ជុំវិញអនាគតរបស់ Greenland ឡើយ»។ លោកត្រាំ បានបង្ហើបថា ការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ អាចនឹងកើតឡើងក្នុងរយៈពេលពីរខែទៀត បន្ទាប់ពីស្ថានភាពនៅវ៉េណេស៊ុយអេឡា ដែលកងកម្លាំងអាមេរិកទើបតែបានចាប់ខ្លួនលោក Nicolás Maduro ត្រូវបានដោះស្រាយរួចរាល់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


