Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីននឹងបញ្ជូននាវាជើងទឹកទៅសមុទ្រចិនខាងត្បូង​មានជម្លោះ​ដើម្បី​ការពារ​ដែន​ទឹក​របស់​​ខ្លួន

បានផុស

នៅ

លោក​ប្រធានាធិបតី​ហ្វីលីពីន​​ Rodrigo Duterte បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា  លោក​បាន​ត្រៀម​​នាវា​កង​ទ័ព​ជើង​ទឹក​​រួច​រាល់​ហើយ​ដើម្បី​បញ្ជូន​​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​​​ដែល​​​ជា​ផ្នែក​មាន​ជម្លោះ​ផ្លូវ​ទឹក​ជា​យុទ្ធសាស្ត្រ។

ដោយ​មាន​ការ​ររិះ​គន់​ខ្លាំង​លោក Duterte បាន​ជំរុញ​ដោយ​ទន់​ភ្លន់​ឲ្យ​ទី​ក្រុង​ប៉េកាំង​គោរព​​តាម​ការ​សម្រេច​របស់​​អាជ្ញា​កណ្តាល។ លោក​​មាន​ប្រសាសន៍​​ថា សាធារណ​ជន​​អាច​ត្រូវ​បាន​ធានា​ថា លោក​នឹង​ការពារ​ធនធាន​របស់​ប្រទេស​ដូច​ជា ប្រេង​ និង​រ៉ែ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Rodrigo Duterte
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duterte ​បាន​និយាយ​ក្នុង​សុន្ទរកថា​​​នា​ពេល​យប់​ថ្ងៃ​ចន្ទ​ថា ៖«ខ្ញុំ​មិន​ចាប់​អារម្មណ៍​ច្រើន​ខាង​នេសាទ​ទេ។ ខ្ញុំ​មិន​គិត​ថា​ ​មាន​ត្រី​គ្រប់​គ្រាន់​ដើម្បី​ឈ្លោះ​ប្រកែក​គ្នា​។ ប៉ុន្តែ​នៅ​ពេល​យើង​ចាប់​ផ្តើម​​​​អណ្តូង​ប្រេង ពេល​យើង​​​​ទទួល​បាន​អ្វី​ក៏​ដោយនៅ​​ផ្នែក​នៃ​សមុទ្រ​ចិន​​គឺ​​ប្រេង​របស់​យើង ពេល​នោះ​ ខ្ញុំ​នឹង​បញ្ជូន​នាវា​ពណ៌​ប្រផេះ​របស់​ខ្ញុំ​​ទៅ​តំបន់​​របស់​យើង»។

លោក​មាន​ប្រសាសន៍​ទាំង​លោក​ចង់​រក្សា​មិត្តភាព​ជា​មួយ​ប្រទេស​ចិន​ថា ៖«ប្រសិន​បើ​ពួក​គេខួង​ប្រេង​នៅ​ទី​នោះ​ ខ្ញុំ​នឹង​ប្រាប់​ចិន​ថា នោះ​ជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​របស់​យើង​? ប្រសិន​បើ​មិន​មែន​ជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀងរបស់​យើង​ទេ ខ្ញុំ​ក៏​នឹង​ខួង​យក​ប្រេង​នៅ​ទី​នោះ​ដែរ»។

លោក Duterte បាន​ព្យាយាម​កសាង​សម័្ពន្ធភាព​ជា​មួយ​ប្រទេស​ចិន និង​មាន​ការ​ស្ទាក់​ស្ទើរ​ដើម្បី​ប្រឈម​នឹង​ភាព​ដឹក​នាំ​របស់​ខ្លួន​ ដែល​​ត្រូវ​បាន​​​សន្យា​ផ្តល់​ប្រាក់កម្ចីរាប់​ពាន់​លាន​ដុល្លារ​ និង​ការ​វិនិយោគ​ជា​ច្រើន ដែល​ភាគ​ច្រើន​​មិន​ទាន់​​​សម្រេច​​ជា​រូប​រាង​នៅ​ឡើយ​។

លោកបាន​និយាយ​​ដដែល​ៗ​ថា ប្រទេស​ហ្វីលីពីន​គ្មាន​អំណាច​បញ្ឈប់​ចិន​​បាន​ទេ និង​ថា ការ​ប្រកួត​ប្រជែង​នឹង​សកម្មភាព​របស់​ខ្លួន​អាច​​ប្រថុយនឹង​សង្គ្រាម​​ដែល​ប្រទេស​របស់​លោក​​នឹង​ខាត​បង់។

មេ​ដឹក​នាំ​ភ្លើង​ទៀន​រូប​នេះមាន​ប្រសាសន៍​ថា គ្មាន​វិធី​ណា​សម្រាប់​​​ហ្វីលីពីន​ដើម្បី​អនុវត្ត​​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​នូវ​សេចក្តី​សម្រេច​របស់​អាជ្ញាកណ្តាល​ឆ្នាំ​២០១៦​ដែល​​បាន​បញ្ជាក់​ថា ​ប្រទេស​ហ្វីលីពីន​មាន​សិទ្ធិ​អធិបតេយ្យ​ភាព​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន។

ស្ថាន​ទូតចិន​ប្រចាំ​នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ប្រទេស​ហ្វីលីពីន​បាន​ដាក់​ពាក្យ​បណ្តឹង​ការ​ទូត​ជា​ច្រើន​ប្រឆាំង​នឹង​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចុង​ក្រោយ​បំផុត​​​បាន​ចោទ​ប្រកាន់​ប្រទេស​យក្ស​ជិត​​ខាង​របស់​ខ្លួន​​​ពី​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់ និង​​បាន​ចាប់​ទូក​ជាង​​២៤០​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន៕

អាន​បន្ថែម​

ហ្វីលីពីន ព្រមានបញ្ឆេះភាពប្រទូសរ៉ាយជាមួយ ចិន​ពាក់​ព័ន្ធ នាវា​ក្នុង​សមុទ្រ​ជម្លោះ

អាមេរិក​ចេញ​មុខ​ជួយ​ ហ្វីលីពីន​ បើ​ចិន​វាយ​ប្រហារ​ពាក់​ព័ន្ធ​នាវា​ក្នុង​សមុទ្រ​ជម្លោះ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម