ព័ត៌មានអន្ដរជាតិ
ត្រាំដាក់ផែនការបង្កើនថវិកាវិស័យការពាជាតិកើនជិតទ្វេដងនៅឆ្នាំ២០២៧
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ គ្រោងចាយលុយ ១.៥ទ្រីលានដុល្លាម្រាប់វិស័យការពារជាតិនៅឆ្នាំ២០២៧ ដែលកើនឡើងជិតទ្វេដងធៀបឆ្នាំ២០២៦នេះដែលថវិកាចំណាយបានអនុម័តរួចហើយ ដោយ លោក ត្រាំ លើកឡើងបញ្ហានានា និងគ្រោះថ្នាក់ដែលមិនអាចមើលឃើញនាពេលអនាគត។

យោងតាមសារព័ត៌មាន CTV News ឱ្យដឹងថា លោក ត្រាំ បានអំពាវនាវឱ្យមានការគាំទ្រពីអ្នកក្រោមឱវាទក្នុងការចំណាយលើវិស័យយោធា បន្ទាប់ពីលោកបានបញ្ជាឱ្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
យោងតាមសេចក្តីរាយការណ៍នោះ សហរដ្ឋអាមេរិកបានចំណាយលុយចំនួន ៩០១ប៊ីលានដុល្លា លើវិស័យយោធានៅឆ្នាំ ២០២៦។
លោក ត្រាំ បានអំពាវនាវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ការកាន់កាប់ទឹកដី Greenland របស់ដាណឺម៉ាក គឺដើម្បីសន្តិសុខជាតិប៉ុណ្ណោះ ហើយលោកនិយាយដោយចំហថា នឹងមានការអនុវត្តប្រតិបត្តិការយោធាក្នុងប្រទេសកូឡុំប៊ីទៀតផង។
ចំណែក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានព្រមានយ៉ាងហិង្សាថា៖«បច្ចាមិត្តគុយបាមានបញ្ហាជាមួយយើងយូរមកហើយ»។
លោក ត្រាំ បាននិយាយនៅក្នុងប្រពន្ធ័សង្គម Truth Social របស់លោក ដោយប្រកាសពីសំណើខ្លួនថា៖«ផែនការនេះនឹងអនុញ្ញាតឱ្យយើងបង្កើតកម្លាំងយោធាក្នុងក្តីស្រមៃ «Dream Military» ដែលយើងមានសិទ្ធិទទួលបានជាយូរមកហើយ។ សំខាន់ជាងនេះទៅទៀត នោះវានឹងធ្វើឱ្យយើងមានសុវត្ថិភាព និងពុំមានអារម្មណ៍ថាភ័យខ្លាចពីសត្រូវគ្រប់ទិសទី»។
យោងតាមមជ្ឈមណ្ឌលគោលនយោបាយទ្វេបក្ស (Bipartisan) រដ្ឋបាលសហរដ្ឋអាមេរិកបានប្រមូលប្រាក់ពីចំណូលពន្ធគយ សរុបចំនួន ២៨៨.៥ទ្រីលានដុល្លារ កាលពីឆ្នាំមុន និងពន្ធគយផ្សេងទៀត កើនឡើងពី ៩៨.៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤។
មិនត្រឹមតែប៉ុណ្ណោះ ទាំងនេះជាការកើនឡើងយ៉ាងច្រើននៃប្រាក់ចំណូលពីការយកពន្ធលើការនាំចូល។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ក្នុងការគ្របដណ្តប់លើការសន្យាផ្សេងៗទៀត ដែលលោកបានសន្យាទាំងស្រុងនោះទេ។ លោកបាននិយាយថាពន្ធគយក៏អាចគ្របដណ្តប់លើភាគលាភដល់អ្នកជាប់ពន្ធ បង់បំណុលជូនជាតិ ហើយឥឡូវនេះគ្របដណ្តប់លើការចំណាយក្នុងវិស័យយោធាមួយផ្នែកធំទៀត។
លោក ត្រាំ នៅពេលប៉ុន្មានខែថ្មីៗនេះ បានត្អូញត្អែរម្តងហើយម្តងទៀតថា ក្រុមហ៊ុនក្នុងវិស័យការពារជាតិមានវិបត្តិនៅពីក្រោយការចែកចាយសព្វាវុធសំខាន់ៗ ប៉ុន្តែនៅតែបន្តផ្តល់ភាគលាភ និងការទិញភាគហ៊ុនមកវិញដល់វិនិយោគិន ជាពិសេសផ្តល់ប្រាក់បៀវត្សរ៍ដល់នាយកប្រតិបត្តិកំពូលទៀតផង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


