ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិនៅថៃ៖ ក្មួយថាក់ស៊ីន ជាប់លេខ១ ជាអ្នកដែលគេពេញចិត្តឲ្យធ្វើជានាយករដ្ឋមន្ត្រី ខណៈ អានុទីន ឈរលេខ៤
យោងតាមការស្ទង់មតិនៅប្រទេសថៃ បង្ហាញថា លោក Yodchanan Wongsawat មកពីគណបក្សភឿថៃ គឺជាបុគ្គលដែលប្រជាជន ចង់ឲ្យដឹកនាំប្រទេសជាងគេ។

ក្នុងការស្ទង់មតិរបស់ Matichon និង Daily News ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨ខែធ្នូមក, ក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ រូបនេះគឺជាបុគ្គលលេចធ្លោជាងគេ ដែលប្រជាជនថៃ ចង់ឲ្យក្លាយជានាយករដ្ឋមន្ត្រី។
ក្នុងការស្ទង់មតិនោះ លោក Yodchanan ទទួលបានសំឡេងគាំទ្រ ៣៩.២% ចំណែកលេខ២គឺលោក Natthaphong Ruengpanyawut នៃគណបក្សប្រជាជន ដែលទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាបំផុតគឺ ៣៨.៨% ចំណែក Anutin Charnvirakul ស្ថិតនៅលំដាប់ទី៤ឯណោះ ដោយមានសំឡេងគាំទ្រត្រឹម២.៧%ប៉ុណ្ណោះ។

បើនិយាយពីគណបក្សវិញ, គណបក្សដែលទទួលបានការគាំទ្រខ្លាំងបំផុតក្នុងការស្ទង់មតិនេះគឺ បក្សប្រជាជន មានសំឡេងគាំទ្រ ៤៥.១%, លេខ២ភឿថៃ ៣៩.៥% និងលេខ៣គឺគណបក្សឱកាសថ្មី ទទួលបានសំឡេងគាំទ្រ ៣.២% ចំណែកគណបក្សភូមិចៃថៃ ឈរលេខ៤ មាន៣.១%។
អ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ថា គណបក្សប្រជាជននិងភឿថៃ គឺជាគណបក្សយក្សពីរដែលកំពុងប្រជែងគ្នាដាច់ពីគេ ខណៈបក្សផ្សេងទៀត ទទួលបានសម្លេងគាំទ្រតិចតួចនៅឡើយ។

សូមជម្រាបថា ការស្ទង់មតិនេះធ្វើឡើងលើមនុស្សសរុប ៩៣ ៣៩១នាក់ ហើយការស្ទង់មតិជុំទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ៩ ដល់ ១៥ ខែមករា ដោយផ្តោតលើសំណួរលម្អិតបន្ថែម ដូចជាការយល់ឃើញលើការសរសេររដ្ឋធម្មនុញ្ញថ្មីជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


