ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើងប្តេជ្ញាគាំទ្រលោកពូទីន «ដោយឥតលក្ខខណ្ឌ» និង «ជាអចិន្ត្រៃយ៍»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាគាំទ្រ «ដោយឥតលក្ខខណ្ឌ» និង «ជាអចិន្ត្រៃយ៍» ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃសុក្រទី៩ខែមករានេះ។

យោងតាម KCNA នៅក្នុងលិខិតផ្ទាល់ខ្លួនផ្ញើជូនមេដឹកនាំរុស្ស៊ី លោកគីមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការឈរនៅក្បែរទីក្រុងមូស្គូ ដោយបានពិពណ៌នាអំពីចំណងទាក់ទងរវាងប្រទេសទាំងពីរថាជាទំនាក់ទំនងមិត្តភាពដ៏ «មានតម្លៃ» បំផុត។
ការសន្យានៃភក្តីភាពយ៉ាងមុតមាំនេះ បានបង្ហាញឲ្យឃើញពីការពង្រីកសម្ព័ន្ធភាពយ៉ាងឆាប់រហ័សរវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលបានវិវត្តពីកិច្ចសហប្រតិបត្តិការការទូត ទៅជាការចូលរួមផ្នែកយោធាយ៉ាងសកម្ម។ របាយការណ៍ចារកម្មបានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានពង្រឹងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីយ៉ាងខ្លាំងនៅក្នុងជម្លោះអ៊ុយក្រែនដែលកំពុងបន្ត ដោយបានបញ្ជូនកងទ័ពប្រយុទ្ធប្រមាណ ១៥ ០០០នាក់ និងវិស្វករយោធា ១ ០០០នាក់ ដើម្បីជួយដល់ប្រតិបត្តិការនៅសមរភូមិមុខ រួមទាំងការបោសសម្អាតមីននៅក្នុងតំបន់ Kursk ផងដែរ។ បើតាមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ការបញ្ជូនកងទ័ពទាំងនេះបានបណ្តាលឲ្យទាហានកូរ៉េខាងជើងប្រហែល ២ ០០០នាក់បានបាត់បង់ជីវិត។
ទំនាក់ទំនងនេះត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០២៤ ដែលតម្រូវឲ្យមានការផ្តល់ជំនួយយោធាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារពីភាគីទីបី។ បណ្តាអ្នកវិភាគបានលើកឡើងថា ភាពជាដៃគូដែលកាន់តែស៊ីជម្រៅនេះ បានផ្តល់ឲ្យកូរ៉េខាងជើងនូវដង្ហើមសេដ្ឋកិច្ច និងលទ្ធភាពទទួលបានបច្ចេកវិទ្យាយោធារបស់រុស្ស៊ី ខណៈដែលទីក្រុងមូស្គូទទួលបានកម្លាំងទ័ព និងគ្រាប់រំសេវយ៉ាងសំខាន់។
សារចុងក្រោយរបស់លោកគីម គឺជាសញ្ញាបង្ហាញថា ទីក្រុងព្យុងយ៉ាងមានបំណងបន្តធ្វើជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់វិមានក្រឹមឡាំង ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងការរុញច្រានឲ្យនៅឯកោ និងការដាក់ទណ្ឌកម្មបន្តបន្ទាប់ពីបស្ចិមប្រទេស៕
ប្រែសម្រួល៖ ឈាង
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


