ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសយកពន្ធ២៥% លើប្រទេសទាំងឡាយណា ដែលរកស៊ីជាមួយអ៊ីរ៉ង់
នៅថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ២៥% លើទំនិញនាំចូលរបស់ប្រទេសទាំងឡាយណាដែលរកស៊ីជាមួយអ៊ីរ៉ង់។

លោកត្រាំប្រកាសបែបនេះនៅលើបណ្តាញសង្គម Truth Social ដោយសរសេរថា៖ «ចាប់ពីពេលនេះតទៅ ប្រទេសណាក៏ដោយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធគយ ២៥% លើរាល់អាជីវកម្មដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក។ បទបញ្ជានេះគឺជាការសម្រេចចុងក្រោយនិងជាស្ថាពរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់លើបញ្ហានេះ!»។
ការសម្រេចរបស់ប្រធានាធិបតីអាមេរិក ត្រូវគេដឹងយ៉ាងច្បាស់ថា មានគោលដៅដាក់សម្ពាធលើប្រទេសចិននិងរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មយ៉ាងស្អិតរមួតជាមួយអ៊ីរ៉ង់។

សេចក្តីប្រកាសនេះទៀតសោត បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក គំរាមវាយប្រហារអ៊ីរ៉ង់ ពាក់ព័ន្ធការសម្លាប់ក្រុមបាតុករ ហើយលោក ត្រាំ ក៏ថ្លែងកាលពីថ្ងៃសៅរ៍ដែរថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលជួយ។
យ៉ាងណាលោក ត្រាំ មិនបញ្ជាក់ថាតើនឹងជួយដោយរបៀបណានោះទេ ប៉ុន្តែគេមើលឃើញថា ការចូលអន្តរាគមន៍របស់អាមេរិក គឺគ្មានអ្វីក្រៅពីជម្រើសយោធាឡើយ។

សូមជម្រាបជាថ្មី បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។
យោងតាមតួលេខចុងក្រោយ គិតត្រឹមរសៀលថ្ងៃចន្ទ, ការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៥៣៨នាក់ហើយ ខណៈជាង ១០ ៦០០នាក់ទៀត កំពុងជាប់ឃុំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


