ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenland
ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ កាន់តែបង្កភាពតានតឹងហើយ តាមរយៈការប្រកាសយកពន្ធបន្ថែមទៀត លើប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបចំនួន៨ ដោយសារតែរារាំងមិនឲ្យអាមេរិក ទិញយកកោះ Greenland។

ប្រធានាធិបតីអាមេរិកបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១៧ខែមករាឆ្នាំ២០២៦ថា៖ «ពន្ធនាំចូលបន្ថែម១០% នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីប្រទេសចំនួន ៨ នៅអឺរ៉ុប។ ពន្ធទាំងនោះនឹងត្រូវដំឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា ហើយនឹងបន្តអនុវត្តរហូតទាល់តែមានកិច្ចព្រមព្រៀងសម្រេចបានសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះ Greenland»។
លោកត្រាំបន្តថា៖ ប្រទេសទាំងនោះ ដូចជាដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺុម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ដែលកំពុងលេងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានដាក់កម្រិតហានិភ័យមួយមកក្នុងសង្វៀន ដែលមិនអាចទ្រាំទ្របាន ឬមិនអាចបន្តទៅមុខទៀតបានឡើយ។ ហេតុដូច្នេះហើយ វាគឺជាការចាំបាច់បំផុតដែលត្រូវមានវិធានការខ្លាំងក្លា ដើម្បីការពារសន្តិភាព និងសន្តិសុខសកល ដើម្បីឲ្យស្ថានភាពដែលប៉ះពាល់ដល់គ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយនេះ អាចបញ្ចប់ទៅបានយ៉ាងឆាប់រហ័ស និងដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ។

សូមជម្រាបជាថ្មី សម្រាប់រដ្ឋបាលលោក ត្រាំ, Greenland មិនមែនត្រឹមតែជាផ្ទាំងទឹកកកទេ ហើយមូលហេតុដែលលោក ត្រាំ ចង់បានកោះនេះខ្លាំងព្រោះវាជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីលការពារអាមេរិកពីការវាយប្រហារឆ្លងកាត់ប៉ូលខាងជើង។
លើសពីនេះ Greenland មានផ្ទុកនូវរ៉ែកម្រ ដែលចាំបាច់សម្រាប់បច្ចេកវិទ្យាទំនើប និងអាវុធ ដែលបច្ចុប្បន្នចិនកំពុងគ្រប់គ្រងទីផ្សារនេះ ហើយនៅពេលទឹកកករលាយ ផ្លូវទឹកកាត់តាម Greenland នឹងក្លាយជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតរវាងអាស៊ី និងអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ បំណងរបស់លោកត្រាំក៏ទទួលការរិះគន់និងប្រតិកម្មមិនស្ទើរដែរ ជាពិសេសដាណឺម៉ាកតែម្តង។ រដ្ឋាភិបាលទីក្រុងកូប៊ិនហាក បានបញ្ជាក់ជំហរដដែលថា Greenland មិនមែនសម្រាប់លក់ទេ ហើយចាត់ទុកសកម្មភាពរបស់អាមេរិកថាជាការគំរាមកំហែងដល់អធិបតេយ្យភាព។
ចំណែកសហភាពអឺរ៉ុប កំពុងរៀបចំវិធានការយកពន្ធសងសឹក លើទំនិញអាមេរិកវិញ ដែលអាចនាំឲ្យកើតមានសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


