ព័ត៌មានអន្ដរជាតិ
តើណាតូ នឹងទៅជាយ៉ាងណា បើអាមេរិក វាយយក Greenland មែន?
ក្រោយវាយប្រហារវ៉េណេស៊ុយអេឡា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញគោលដៅនៅកន្លែងផ្សេងទៀត ក្នុងនោះក៏រួមមានទាំងកោះ Greenland ផងដែរ ដែលមានម្ចាស់ជាសមាជិកអង្គការណាតូ គឺប្រទេសដាណឺម៉ាក។

វោហាស័ព្ទយ៉ាងក្តៅគគុករបស់លោក ត្រាំ បានបង្កក្តីព្រួយបារម្ភក្នុងចំណោមរដ្ឋដែលជាសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកមួយនេះ ហើយវាក៏បង្ហាញពីការរង្គោះរង្គើផ្ទៃក្នុងរបស់ណាតូដែរ។
ទោះបង្ហាញផែនការទិញ ប៉ុន្តែម្តងហើយម្តងទៀត អាមេរិកមិនមែនបោះបង់ចោលជម្រើសយោធាឡើយ ក្នុងការនាំយក Greenland មកគ្រប់គ្រង ដោយលើកឡើងពីបញ្ហាសន្តិសុខដែលគំរាមកំហែងពីសំណាក់ចិននិងរុស្ស៊ី។

ចុះបើអាមេរិក ប្រើយោធាវាយប្រហារដណ្តើមយកកោះនេះមែន តើនឹងមានអ្វីកើតឡើងក្នុងណាតូ?
បើដូច្នោះ នឹងមានផលវិបាកជាច្រើនដូចជា៖
១. ការរំលោភលើសន្ធិសញ្ញាណាតូ មាត្រា៥
ណាតូ ត្រូវបានបង្កើតឡើងដើម្បីការពារសមាជិកពីការឈ្លានពានខាងក្រៅ។ ដាណឺម៉ាក គឺជាសមាជិកស្ថាបនិកមួយរបស់ណាតូ។ ដូច្នេះប្រសិនបើអាមេរិក ប្រើប្រាស់កម្លាំងយោធាលើសមាជិកខ្លួនឯងមែន វានឹងធ្វើឲ្យសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោនក្លាយជាអសាបង់។ ប្រទេសអឺរ៉ុបផ្សេងទៀតនឹងលែងមានទំនុកចិត្តលើអាមេរិក ហើយណាតូអាចត្រូវរលាយភ្លាមៗ។
២. អឺរ៉ុប-អាមេរិក នឹងត្រូវបែកបាក់
ប្រទេសនានាដូចជាបារាំងនិងអាល្លឺម៉ង់ នឹងប្រើប្រាស់ហេតុការណ៍នេះជាលេសដើម្បីបង្កើតកងទ័ពអឺរ៉ុបផ្ទាល់ខ្លួន ដោយមិនពឹងផ្អែកលើអាមេរិកទៀតឡើយ។
ទន្ទឹមនោះ សហភាពអឺរ៉ុប (EU) អាចនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអាមេរិក ដែលនាំឲ្យមានសង្គ្រាមពាណិជ្ជកម្មសកល។
៣. មូលដ្ឋានទ័ព Thule
បច្ចុប្បន្ន អាមេរិកមានមូលដ្ឋានទ័ពអាកាសដ៏ធំមួយនៅ Greenland រួចទៅហើយ ក្រោមសន្ធិសញ្ញាជាមួយដាណឺម៉ាក នោះគឺមូលដ្ឋាន Thule។ ការវាយប្រហារយោធានឹងធ្វើឲ្យអាមេរិកបាត់បង់សិទ្ធិស្របច្បាប់លើមូលដ្ឋាននេះ ហើយបង្កជាអស្ថិរភាពដល់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកខ្លួនឯង។
ដូចនេះ ប្រសិនបើមានការវាយប្រហារយោធាមែន នោះគឺជាទីបញ្ចប់នៃសណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហើយ។ ណាតូនឹងរលាយ ចំណែកពិភពលោកនឹងបែងចែកជាបក្សពួកតូចៗដែលបង្កគ្រោះថ្នាក់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


