ព័ត៌មានអន្ដរជាតិ
ការកាត់ទោស Derek យកជង្គង់សង្កត់-ក George ឲ្យស្លាប់អបអរទាំងប្រធានាធិបតី និងពលរដ្ឋ
អតីតប៉ូលិសអាមេរិក Derek Chauvin ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតលើជនរងគ្រោះឈ្មោះ George Floyd ដោយយកជង្គង់សង្កត់ពីលើ-ករយៈពេលជាង៩នាទីបណ្តាលឲ្យស្លាប់ ដែលឧក្រិដ្ឋកម្មនេះបានជំរុញឲ្យខឹងសម្បាយ៉ាងខ្លាំងទូទាំងសហរដ្ឋអាមេរិក និងល្បីល្បាញទូទាំងពិភពលោក។
គណៈវិនិច្ឆ័យបានចេញសាលក្រមជាឯកច្ឆន្ទលើ Chauvin ដែលត្រូវប្រឈមគឺមានពិរុទ្ធភាពចំនួន៣គឺឃាតកម្មកម្រិតទី២ ឃាតកម្មកម្រិតទី៣ និងឃាតកម្ម។ គាត់នឹងបន្តស្ថិតនៅក្នុងពន្ធនាគាររហូតដល់គាត់ត្រូវបានកាត់ទោស។ យោងតាមគោលការណ៍ច្បាប់គាត់ប្រឈមនឹងជាប់ពន្ធនាគារដល់៤០ឆ្នាំ។
បន្ទាប់ពីការប្រកាសសាលក្រម ភ្លាមៗនោះមនុស្សម្នាច្រើនបានអបអរសាទរនៅខាងក្រៅតុលាការ ក៏ដូចជាទូទាំងសហរដ្ឋអាមេរិក
ជាមួយគ្នានេះលោកប្រធានាធិបតី ចូ បៃដិន អនុប្រធានាធិបតី Kamala Harris និងស្ត្រីអាមេរិកទី១ Jill Biden ក៏បានហៅទូរសព្ទទៅកាន់សមាជិកគ្រួសារ Floyd បន្ទាប់ពីសាលក្រមសម្រេច។
លោក បៃដិន ប្រាប់គ្រួសារថា ៖«គ្មានអ្វីនឹងធ្វើឲ្យប្រសើរឡើងទាំងអស់ទេ ប៉ុន្តែហោចណាស់ឥឡូវនេះទទួលបានយុត្តិធម៌ខ្លះដែរ។ យើងទាំងអស់គ្នាធូរចិត្តច្រើន»។
នៅទីលាន George Floyd ដែលជាកន្លែងលោក Floyd ត្រូវបានសម្លាប់មានមនុស្សម្នាជាច្រើនបានចេញទៅអបអរ និងស្វាគមន៍សាលក្រម។
ស្ត្រីម្នាក់ឈ្មោះ Mileesha Smith និយាយថា ៖«នេះគ្រាន់តែជាការចាប់ផ្តើម ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យគាត់ស្លាប់ដោយឥតន័យទេ។ យើងត្រូវការផ្លាស់ប្តូរ ហើយយើងទទួបាន។ វាធំធេងជាងសាលក្រមទៀត។ អ្វីដែលយើងបានកំពុងប្រយុទ្ធប្រឆាំងគឺសម្រាប់ពេលវេលាទាំងស្រុង។ អ្នកកំពុងប្រាប់យើងថា យើងត្រឹមត្រូវ»។
Chauvin ដែលបានបង្ហាញអារម្មណ៍ក្រៀមក្រំតិចតូចនៅពេលសាលក្រមបានអានត្រូវបាននាំយកទៅកន្លែងឃុំឃាំងភ្លាមៗ។
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយក្នុងសុន្ទរកថាមួយទៅកាន់ជនរួមជាតិ ដោយបានសរសើរពីសាលក្រម ប៉ុន្តែកត់សំគាល់ពីការលំបាកយ៉ាងណាដើម្បីធានាបាននូវយុត្តិធម៌៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ