ព័ត៌មានអន្ដរជាតិ
ចិនបដិសេធជ្រៀតជ្រែក Greenland និងព្រមានអឺរ៉ុប កុំពឹងផ្អែកលើអាមេរិកពេក
យោងតាម Reuters កាលពីថ្ងៃទី២១មករា ប្រទេសចិនបានដកខ្លួនចេញពីជម្លោះ Greenland ជាផ្លូវការ ដោយបដិសេធ ខ្លួនមិនប្រកួតប្រជែងដើម្បីទទួលបានឥទ្ធិពលនៅបស្ចិមលោកទេ ខណៈការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រងកោះ បានគំរាមកំហែងដល់ការផ្លាស់ប្តូរសក្ដានុភាពអំណាចនៃសម្ព័ន្ធភាពសន្តិសុខឆ្លងអាត្លង់ទិក ដែលមានអាយុកាលរាប់ទសវត្សរ៍។

ការកត់សម្គាល់នេះបានកើតឡើង បន្ទាប់ពីមហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋ ដូណាល់ ត្រាំ ក្នុងការដណ្តើមយកអធិបតេយ្យភាពលើ Greenland ពីប្រទេសដាណឺម៉ាក បានបង្កឲ្យមានភាពមិនស្រួលក្នុងចំណោមសមាជិកណាតូ និងជំរុញឲ្យអ្នកធ្វើគោលនយោបាយអឺរ៉ុបពិចារណាឡើងវិញ អំពីការពឹងផ្អែកជាប្រពៃណីរបស់ពួកគេលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបានប្រាប់សន្និសីទសារព័ត៌មានថា «ទីក្រុងប៉េកាំងមិនមានបំណងជ្រៀតជ្រែកក្នុងបញ្ហា Greenland ទេ» ដោយពណ៌នាអំពីប្រទេសចិនថា ជាកម្លាំងវិជ្ជមាន ស្ថិរភាព និងស្ថាបនា ដែលប្តេជ្ញាចិត្តចំពោះការចូលរួមដោយមិត្តភាព ផ្អែកលើការគោរពគ្នាទៅវិញទៅមក។
ទោះបីជាប្រកាសជំហរមិនជ្រៀតជ្រែកជាផ្លូវការក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានជំរុញឲ្យអឺរ៉ុបពិចារណាឡើងវិញអំពីការពឹងផ្អែករបស់ខ្លួនលើអាមេរិកសម្រាប់សន្តិសុខ។ អត្ថបទនិពន្ធរបស់ Global Times បានកត់សម្គាល់ថា អឺរ៉ុបបានពឹងផ្អែកខ្លាំងពេកលើទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលមិនអើពើនឹងដៃគូសក្តានុពលផ្សេងទៀត រួមទាំងប្រទេសចិន និងរុស្ស៊ី។
ស្រដៀងគ្នានេះដែរ កាសែត China Daily បានហៅជម្លោះ Greenland ជាការរំលឹកថា អឺរ៉ុបត្រូវតែជំរុញស្វ័យភាពជាយុទ្ធសាស្ត្រ និងធ្វើពិពិធកម្មភាពជាដៃគូ ដើម្បីចៀសវាងការត្រូវបានបញ្ជាដោយសម្ព័ន្ធមិត្តលេចធ្លោតែមួយ។ ជាក់ស្ដែង គឺគំរាមកំហែងនឹងទម្លាក់ពន្ធពាណិជ្ជកម្មលើអឺរ៉ុប ប្រសិនបើពួកគេប្រឆាំងនឹងការទាមទាររបស់គាត់ ក្នុងការទិញយកកោះអាកទិក។
ចិនទំនងជារក្សាជំហរប្រុងប្រយ័ត្ន និងមិនសូវលេចធ្លោ ខណៈពេលដែលបន្តជំរុញការលើកឡើងថា អឺរ៉ុបគួរតែកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខ។ ទីក្រុងប៉េកាំងអាចទាញយកប្រយោជន៍ពីបណ្តាញការទូតដើម្បីលើកទឹកចិត្តប្រទេសអឺរ៉ុបឲ្យស្វែងរកភាពជាដៃគូចម្រុះជាមួយតួអង្គ មិនមែនអាមេរិកក្នុងវិស័យសន្តិសុខ និងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ អឺរ៉ុបប្រឈមមុខនឹងសម្ពាធក្នុងការធ្វើឲ្យមានតុល្យភាពសាមគ្គីភាពឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយនឹងស្វ័យភាពជាយុទ្ធសាស្ត្រ ដោយសម្រេចចិត្តថា តើត្រូវរុញច្រានប្រឆាំងនឹងសម្ពាធរបស់មេរិក ចូលរួមជាមួយប្រទេសចិន និងមហាអំណាចផ្សេងទៀត ឬស្វែងរកការសម្របសម្រួលដែលការពារទាំងសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ច។ ដូច្នេះ ជម្លោះនៅ Greenland អាចក្លាយជាកាតាលីកររយៈពេលវែង សម្រាប់ការវាយតម្លៃឡើងវិញរបស់អឺរ៉ុបអំពីយុទ្ធសាស្ត្រការពារជាតិ និងភូមិសាស្ត្រនយោបាយ ទោះបីជាគ្មានការចូលរួមដោយផ្ទាល់ពីចិនក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
វិបត្តិនៅ Greenland រុញច្រានអឺរ៉ុប ឲ្យចាកឆ្ងាយពីអាមេរិក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


