ព័ត៌មានអន្ដរជាតិ
បាងកក នឹងជួបខ្យល់ពុលកម្រិតធ្ងន់ នៅដើមខែក្រោយ
ស្របពេលប្រទេសថៃកំពុងញាំញីដោយវិបត្តិជាច្រើនស្រាប់ហើយនោះ ពេលនេះខ្យល់ពុលក៏វាយប្រហារផងដែរ ដោយមានការព្រមានថា កំហាប់ភាគល្អិត PM2.5 កម្រិតធ្ងន់ នឹងគ្របដណ្តប់រាជធានីបាងកក នៅដើមខែក្រោយ។

កាសែត Bangkok Post បានដកស្រង់សម្តីអភិបាលរាជធានី លោក Chadchart Sittipunt ដែលព្រមានថា ចាប់ពីថ្ងៃទី១ដល់ទី៤ខែកុម្ភៈ ទីក្រុងបាងកក នឹងត្រូវខ្យល់ពុលកម្រិតគ្រោះថ្នាក់ គ្របដណ្តប់។
កាលពីថ្ងៃអាទិត្យទី២៥ខែមករាឆ្នាំ២០២៦ មជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់នៃនាយកដ្ឋានគ្រប់គ្រងការបំពុល បានបង្ហាញទិន្នន័យថា ខេត្តចំនួន១៣ រួមទាំងទីក្រុងបាងកកផងនោះ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតគ្រោះថ្នាក់ ៦២.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈកម្រិតសុវត្ថិភាពកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

ដោយសារតែមើលឃើញស្ថានការណ៍ប្រហែលមិនថមថយនោះ លោក Chadchart លើកឡើងថា បើខ្យល់ពុលអត់ធូរស្រាលទេចាប់ពីថ្ងៃទី៣១ខែមករាដល់ថ្ងៃទី៣ខែកុម្ភ រដ្ឋបាលក្រុងនឹងស្នើក្រុមហ៊ុនទាំងឡាយយោគយល់ ហើយអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះមួយរយៈសិន ដើម្បីកាត់បន្ថយការបំពុល។
ទន្ទឹមនោះ លោកស្រី Monrudee Phoin អនុប្រធានផ្នែកគោលនយោបាយ និងនវានុវត្តន៍នៃក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ (TCC) និយាយថា បញ្ហា PM2.5 លែងជាបញ្ហាតាមរដូវកាលទៀតហើយ ប៉ុន្តែវាបានក្លាយជាបញ្ហាជាតិដ៏រ៉ាំរ៉ៃមួយ។
លោកស្រីជំរុញឲ្យរដ្ឋាភិបាល ដាក់ចេញនូវវិធានការសកម្ម រួមមានការផ្តល់ឧបករណ៍ការពារដោយឥតគិតថ្លៃសម្រាប់ក្រុមជនងាយរងគ្រោះ ព្រោះថា មនុស្សប្រហែល ១០ លាននាក់ បានស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋក្នុងឆ្នាំ ២០២៥ ដោយសារជំងឺដែលទាក់ទងនឹងខ្យល់ពុល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


