Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រាប់ អារ៉ាប៊ីសាអូឌីត ថា ត្រៀមខ្លួនបញ្ចៀសជម្លោះ ជាមួយអាមេរិក

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារទី២៧មករា ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយលើកឡើងថា ទីក្រុងតេហេរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការណាមួយនាំទៅរកសន្តិភាព និងបន្ធូរបន្ថយភាពតានតឹង ព្រមទាំងទប់ស្កាត់ជម្លោះជាមួយអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាមភ្នាក់ងារ NHK ការហៅទូរស័ព្ទនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធខ្លាំងក្លាលើការបង្ក្រាបរបស់ទីក្រុងតេហេរ៉ង់ចំពោះក្រុមបាតុករ ហើយបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះដ៏ធំសម្បើម ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ក៏បានចេញបញ្ចាក់ដោយលើកឡើងក្នុងអំឡុងពេលនៃការហៅទូរស័ព្ទរបស់លោក Pezeshkian ដែលបានចង្អុលបង្ហាញពីអ្វីដែលមេដឹកនាំហៅថា «សម្ពាធ និងអរិភាពថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់»។ លោកក៏ព្រមានប្រឆាំងនឹងប្រតិបត្តិការផ្លូវចិត្ត និងនយោបាយដែលមានគោលបំណងរំខានដល់សន្តិសុខក្នុងតំបន់ផងដែរ។

ដោយឡែក ផ្អែមតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ឯណោះវិញ ក៏បានលើកឡើងអំពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតដែលទ្រង់់់់់មានបន្ទូលថា «ព្រះរាជាណាចក្រនេះនឹងមិនអនុញ្ញាតឲ្យដែនអាកាស ឬទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ»។

ការទាក់ទងតាមផ្លូវការ​ទូតនេះ កើតឡើងចំពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់មានការកើនឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកាលពីពេលថ្មីៗបានព្រមានអំពីការបញ្ជូនកងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា។

លោក​ត្រាំបញ្ជាក់ថា វត្តមានយោធានេះគឺជាការរារាំងប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបង្ក្រាបការតវ៉ាក្នុងស្រុក។ បើតាម​ការ​បញ្ជាក់​ពី​មន្ត្រីអាមេរិកពីររូប​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​កាល​ពីថ្ងៃ​ចន្ទ កងនាវាផ្ទុកយន្តហោះចម្បាំងរបស់​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​នាវាផ្ទុកយន្តហោះ USS Abraham Lincoln បាន​ទៅ​ដល់​ក្នុងតំបន់​រួចរាល់ហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ដូច​អារ៉ា​ប់រួម! អារ៉ាប៊ីសាអូឌីត ប្រកាស​មិន​ឲ្យ​អាមេរិក​ប្រើ​ដែនដី​ខ្លួន វាយ​អ៊ីរ៉ង់​ទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម