ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមកម្ទេចទីក្រុង តេអាវីវ មុនគេ បើអាមេរិក ហ៊ានវាយប្រហារខ្លួនមែន
កាន់តែក្តៅហើយសភាពការណ៍នៅមជ្ឈិមបូព៌ាពេលនេះ ដែលមិនមែនត្រឹមអាមេរិកនិងអ៊ីរ៉ង់ប៉ុណ្ណោះទេ ពោលគឺអ៊ីស្រាអែល ក៏ស្ថិតក្នុងគោលដៅរបស់អ៊ីរ៉ង់ដែរ ដោយទីក្រុងតេហេរ៉ង់គំរាមថា ទីក្រុង តេអាវីវ នឹងក្លាយជាគោលដៅទីមួយដែលខ្លួននឹងកម្ទេច បើអាមេរិក ហ៊ានវាយប្រហារខ្លួនមែន។

ការព្រមាននេះគឺចេញពីមាត់ទីប្រឹក្សាមេដឹកនាំអ៊ីរ៉ង់ Ali Shamkhani ដែលប្រកាសកាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ថា៖ រាល់សកម្មភាពយោធាពីសំណាក់សហរដ្ឋអាមេរិក ទោះជាមានប្រភពចេញពីណា ឬមានទ្រង់ទ្រាយកម្រិតណាក៏ដោយ នោះនឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមហើយ។ ការឆ្លើយតបនឹងធ្វើឡើងភ្លាមៗ ក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ជាពិសេសកំណត់គោលដៅចំបេះដូងនៃទីក្រុងតេអាវីវនិងអ្នកទាំងឡាយណាដែលគាំទ្រជនឈ្លានពានតែម្តង។
តាមការផ្សាយរបស់ AFP, នេះគឺជាការគំរាមកំហែងដោយផ្ទាល់ទៅលើអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកថាជាដៃជើងរបស់អាមេរិកនៅក្នុងតំបន់ ហើយចុះហេតុអ្វីបានជាអ៊ីរ៉ង់ នឹងបាញ់មីស៊ីលវាយប្រហារទីក្រុងតេអាវីវ?

ទីក្រុងតេអាវីវ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់អ៊ីស្រាអែល។ ម្យ៉ាង អ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំ២០២៥ កន្លងទៅ។
ការគំរាមនេះកើតឡើងស្របពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា អ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោកត្រាំបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។
លោកសរសេរថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។
ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


