ព័ត៌មានអន្ដរជាតិ
លោកត្រាំ បដិសេធបន្តសន្ធិសញ្ញានុយក្លេអ៊ែរចាស់ តែទាមទារឲ្យមានកិច្ចព្រមព្រៀងសកលថ្មី
សសរស្តម្ភដ៏សំខាន់នៃសន្តិសុខសកលដែលមានអាយុកាលជិត២ទសវត្សរ៍បានរលាយរលត់ទៅជាស្ថាពរ បន្ទាប់ពីសន្ធិសញ្ញា New START បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ដែលបន្សល់ទុកឲ្យមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោកគ្មានកិច្ចព្រមព្រៀងចងកាតព្វកិច្ចផ្លូវច្បាប់ជាមួយគ្នាជាលើកដំបូង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តបដិសេធសំណើរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការបន្តសុពលភាពសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដោយលោកបានរិះគន់យ៉ាងធ្ងន់ៗថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ២០១០ គឺជាការចរចាដ៏អាក្រក់ និងកំពុងត្រូវបានរំលោភបំពានយ៉ាងខ្លាំង។ លោកត្រាំ បានទទូចឲ្យអ្នកជំនាញនុយក្លេអ៊ែរចាប់ផ្តើមរៀបចំសន្ធិសញ្ញាថ្មីដែលទំនើប និងប្រសើរជាងមុន ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងសម្រាប់ពេលអនាគត។
ស្របពេលដែលលោកត្រាំចង់ឲ្យមានកិច្ចព្រមព្រៀងថ្មី លោកក៏បានបង្ហាញបំណងចង់ឲ្យមានការចូលរួមពីប្រទេសចិន ដែលជាមហាអំណាចដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរកំពុងកើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាក្រសួងការបរទេសចិនបានប្រកាសបដិសេធចូលរួមក្នុងកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនេះក៏ដោយ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានបញ្ជាក់ថា ការចរចាជាមួយរុស្ស៊ីនឹងនៅតែបន្ត ខណៈដែលវិមានក្រឹមឡាំងបានបង្ហាញការសោកស្តាយចំពោះការផុតកំណត់នៃសន្ធិសញ្ញា New START ប៉ុន្តែនៅតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចសន្ទនា បើអាមេរិកបង្ហាញជំហរស្ថាបនាចំពោះសំណើរបស់លោកពូទីន។ រុស្ស៊ីបានអះអាងថា ខ្លួននឹងនៅតែរក្សាវិធីសាស្ត្រប្រកបដោយការទទួលខុសត្រូវចំពោះស្ថិរភាពនុយក្លេអ៊ែរ ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួនជាចម្បង។
ក្នុងដំណាក់កាលដ៏រសើបនេះ ការផុតកំណត់នៃសន្ធិសញ្ញា New START បានកើតឡើងស្របពេលជាមួយនឹងការសម្រេចចិត្តដ៏សំខាន់មួយ គឺការបន្តកិច្ចសន្ទនាយោធាជាន់ខ្ពស់រវាងអាមេរិក និងរុស្ស៊ីឡើងវិញជាលើកដំបូង ចាប់តាំងពីត្រូវបានផ្អាកកាលពីឆ្នាំ២០២១ មុនពេលមានការឈ្លានពាននៅប្រទេសអ៊ុយក្រែន។ ការព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីជំនួបមន្ត្រីជាន់ខ្ពស់នៅទីក្រុង Abu Dhabi ដែលត្រូវបានគេមើលឃើញថាជាយន្តការដ៏សំខាន់សម្រាប់រក្សាសន្តិភាពតាមរយៈភាពរឹងមាំ និងបង្កើនតម្លាភាពដើម្បីកាត់បន្ថយភាពតានតឹង។ ដ្បិតពិភពលោកលែងមានច្បាប់កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និងប្រព័ន្ធបាញ់បង្ហោះដូចមុន ប៉ុន្តែការបើកច្រកសន្ទនាយោធានេះ គឺជាក្តីសង្ឃឹមថ្មីមួយក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាដោយអចេតនាក្នុងយុគសម័យដែលគ្មានសន្ធិសញ្ញាគ្រប់គ្រងអាវុធបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


