ព័ត៌មានអន្ដរជាតិ
អាមេរិក ចោទប្រកាន់ចិនថាលួចធ្វើតេស្តនុយក្លេអ៊ែរក្នុងរូងក្រោមដី
ពិភពការទូតនុយក្លេអ៊ែរកាន់តែមានភាពតានតឹងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនជាផ្លូវការថា បានលួចធ្វើតេស្តនុយក្លេអ៊ែរសម្ងាត់ក្នុងខែមិថុនា ឆ្នាំ២០២០ ដោយប្រើបច្ចេកទេសលាក់បាំងការផ្ទុះក្នុងរូងក្រោមដី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមរ៉យទ័រ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះ កើតឡើងចំពេលដែលសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយរវាងអាមេរិក និងរុស្ស៊ីបានផុតកំណត់ ដែលមានន័យថា ជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំ មហាអំណាចនុយក្លេអ៊ែរលែងមានច្បាប់រឹតត្បិតលើចំនួនអាវុធរបស់ខ្លួនទៀតហើយ។
ការទម្លាយព័ត៌មាននេះហាក់ដូចជាត្រូវបានគណនាទុកជាមុន។ បន្ទាប់ពីសន្ធិសញ្ញ New START បានបញ្ចប់នៅថ្ងៃទី៥កុម្ភៈ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងថ្មីមួយដែលរួមមានទាំងរុស្ស៊ី និងចិន។ មន្ត្រីអាមេរិកព្រមានថា ចិនកំពុងពង្រីកកម្លាំងរបស់ខ្លួនយ៉ាងលឿន ហើយអាចនឹងមានក្បាលគ្រាប់លើសពី ១០០០គ្រាប់ នៅឆ្នាំ២០៣០។ ទោះបីជាក្រុមត្រួតពិនិត្យអន្តរជាតិនិយាយថា ពួកគេមិនបានរកឃើញការផ្ទុះកាលពីឆ្នាំ២០២០ក៏ដោយ ក៏អាមេរិកនៅតែអះអាងថាការធ្វើតេស្តសម្ងាត់ពិតជាមានមែន ហើយខ្លួននឹងបន្តធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដើម្បីរក្សាឧត្តមភាព។
ភាគីចិនបានវាយបកវិញដោយហៅការចោទប្រកាន់នេះថាជា «រឿងប្រឌិត» និងជាយុទ្ធសាស្ត្រ «សង្គ្រាមត្រជាក់»។ ទីក្រុងប៉េកាំងប្រកែកថា ឃ្លាំងអាវុធរបស់ខ្លួនដែលមាន ៦០០គ្រាប់ គឺនៅតិចតួចណាស់បើធៀបនឹង ៤០០០គ្រាប់ ដែលអាមេរិក និងរុស្ស៊ីមានម្នាក់ៗ ដូច្នេះខ្លួនមិនទាន់ចង់ចូលរួមក្នុងការចរចាត្រីភាគីឡើយ។ នៅពេលដែលគ្មានច្បាប់សម្រាប់គោរព ហើយទំនុកចិត្តធ្លាក់ចុះដល់កម្រិតទាបបំផុត អ្នកជំនាញបារម្ភថាពិភពលោកកំពុងឈានចូលដល់ការប្រណាំងប្រជែងអាវុធសាជាថ្មី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


