ព័ត៌មានអន្ដរជាតិ
អាមេរិកនិងរុស្ស៊ី កំពុងចរចាគ្នា លើសន្ធិសញ្ញា នុយក្លេអ៊ែរ Version ថ្មី
ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ចប្រទេសអាស៊ែរបៃហ្សង់ កាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ អនុប្រធានាធិបតីអាមេរិក JD Vance បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបន្តការចរចាជាមួយរុស្ស៊ីលើសន្ធិសញ្ញា «New START» Version ថ្មី។

តាមការផ្សាយរបស់RT, លោក Vance ប្រាប់ថា កិច្ចពិភាក្សាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកំពុងបន្តដំណើរការ ហើយសន្ធិសញ្ញានេះនឹងមានលក្ខណៈខុសប្លែកពីVersion មុនៗ។ នោះគឺជាផ្នែកមួយនៃការចរចាដែលយើងកំពុងធ្វើជាមួយភាគីរុស្ស៊ី»។
លោកបន្តថា ការទប់ស្កាត់មិនឲ្យរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅតែជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយការដែលរបបកាន់អំណាចកាន់តែច្រើនឡើងនៅទូទាំងពិភពលោកទទួលបានអាវុធនុយក្លេអ៊ែរ គឺជា រឿងដ៏អាក្រក់បំផុតដែលអាចកើតមាន សម្រាប់ប្រជាជនអាមេរិក។

កាលពីសប្តាហ៍មុនរុស្ស៊ី ប្រកាសថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដែលកត្តានេះធ្វើឲ្យពិភពលោកប្រឈមហានិភ័យធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃការប្រកួតប្រជែងសព្វាវុធ។
ជុំវិញរឿងនេះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា៖ «រុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងនានាដែលអាចកើតមាន ប៉ុន្តែនឹងនៅតែបន្តបើកចំហសម្រាប់កិច្ចសន្ទនា បន្ទាប់ពីការរលាយរលត់នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធយុទ្ធសាស្ត្រចុងក្រោយ ដែលនៅសេសសល់ជាមួយសហរដ្ឋអាមេរិក»។
ទន្ទឹមនោះ លោកត្រាំ បានសម្រេចចិត្តបដិសេធសំណើរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការបន្តសុពលភាពសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដោយលោកបានរិះគន់យ៉ាងធ្ងន់ៗថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ២០១០ គឺជាការចរចាដ៏អាក្រក់ និងកំពុងត្រូវបានរំលោភបំពានយ៉ាងខ្លាំង។ លោកត្រាំ ទទូចឲ្យអ្នកជំនាញនុយក្លេអ៊ែរចាប់ផ្តើមរៀបចំសន្ធិសញ្ញាថ្មីដែលទំនើប និងប្រសើរជាងមុន ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងសម្រាប់ពេលអនាគត។

សូមជម្រាបថា New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះ ដាក់កំហិតឲ្យប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពី ១ ៥៥០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBM) មិនឲ្យលើសពី ៧០០ គ្រាប់នោះទេ។
ដើមចមដែលធ្វើឲ្យ New START ឈានដល់ទីបញ្ចប់ គឺដោយសារទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតព្រោះសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


