ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក បញ្ជូនជំនួយឲ្យគុយបា មិនខ្វល់ការរឹតបន្តឹងរបស់លោកត្រាំ
ដោយមិនខ្វល់ពីការរឹតបន្តឹង និងហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក លោកស្រីប្រធានាធិបតី Claudia Sheinbaum បានបញ្ជូនកងទ័ពជើងទឹកម៉ិកស៊ិកឲ្យទម្លុះភាពឯកោរបស់គុយបា ដោយបានដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈអនាម័យជាង៨០០តោន ទៅកាន់កោះដែលកំពុងជួបវិបត្តិមួយនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនទណ្ឌកម្មដែលធ្វើឲ្យបណ្តាញអគ្គិសនីរបស់គុយបាត្រូវគាំង និងធ្វើឲ្យរូបិយប័ណ្ណចុះខ្សោយ ប៉ុន្តែលោកស្រី Sheinbaum កំពុងដាក់ទីតាំងម៉ិកស៊ិកជាខ្សែជីវិតមនុស្សធម៌ និងជាស្ពានការទូតដ៏សំខាន់។ នាវាជើងទឹកចំនួនពីរគ្រឿងបានទៅដល់កាលពីថ្ងៃព្រហស្បតិ៍ទី១២កុម្ភៈ ដោយដឹកនូវទំនិញចាំបាច់ដូចជា ទឹកដោះគោ សាច់ និងអង្ករ ហើយមេដឹកនាំម៉ិកស៊ិករូបនេះបានសន្យាថា នឹងមាន«ការគាំទ្រក្នុងទម្រង់ផ្សេងទៀត» នៅពេលនាវាត្រឡប់មកវិញ។
បេសកកម្មមនុស្សធម៌នេះ កើតឡើងចំពេលមានភាពតានតឹងផ្នែកការទូតក្នុងតំបន់អាមេរិកខាងជើង ខណៈដែលលោកស្រី Sheinbaum កំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ផុយស្រួយជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការដឹកជញ្ជូនប្រេងឡើងវិញ។ កន្លងមក ម៉ិកស៊ិកបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅចម្បងរបស់គុយបា បន្ទាប់ពីការនាំចេញរបស់វ៉េណេស៊ុយអេឡាបានដួលរលំក្រោមការរារាំងរបស់អាមេរិក ប៉ុន្តែការដឹកជញ្ជូនទាំងនោះត្រូវបានបញ្ឈប់ បន្ទាប់ពីរដ្ឋបាលលោកត្រាំ បានចេញក្រឹត្យគំរាមកំហែងយកពន្ធលើប្រទេសណាដែលផ្គត់ផ្គង់ប្រេងឲ្យគុយបា។ រដ្ឋបាលរបស់លោកស្រី Sheinbaum កំពុងព្យាយាមបញ្ចុះបញ្ចូលក្រសួងការបរទេសអាមេរិក ដោយលើកឡើងថា ម៉ិកស៊ិកអាចធ្វើជាច្រកផ្លូវសម្រាប់កិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដែលគោរពអធិបតេយ្យភាពរបស់គុយបា និងបញ្ឈប់ «ការច្របាច់ក» លើប្រជាជន១១លាននាក់។
ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសគុយបានៅតែមានសភាពធ្ងន់ធ្ងរ ដោយជើងហោះហើរអន្តរជាតិមានការធ្លាក់ចុះ និងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃបានបង្កជាអាសន្នជាតិ ដែលលទ្ធផលទាំងនេះស្របទៅនឹងការប្ដេជ្ញារបស់លោកត្រាំ ក្នុងការចង់ឃើញរដ្ឋាភិបាលគុយបាដួលរលំ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Sheinbaum នៅតែប្រកាន់ជំហរថា ទណ្ឌកម្មបច្ចុប្បន្នបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនគុយបាខ្លាំងជាងគណបក្សកុម្មុយនិស្តដែលជាគោលដៅ៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


