Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយ​អែត​នឹងចូលរួម​បេសកកម្ម​​នៅ​អាក់ទិក​ មានទាំង​​យន្តហោះ​ចម្បាំង និង​អ្នក​រាយការណ៍​ពិសេស​

បានផុស

នៅ

ស៊ុយ​អែត​នឹង​ល្បាត​លើដែន​អាកាស​ក្នុង​បេសកកម្ម​តំបន់​អាក់ទិក​ មាន​ទាំង​យន្ត​ហោះ​ចម្បាំង​ និងបញ្ជូនអ្នករត់ការ​ពិសេស​ទៅ​ធ្វើសមយុទ្ធ​នៅ​កោះ​ Greenland ជា​មួយ​អង្គការណាតូ។ នេះ​ជា​ការ​ចូល​រួម​ចំណែក​ផ្នែក​យោធា​ចុង​ក្រោយ​របស់​អឺរ៉ុប ដើម្បី​ឆ្លើយតបទៅ​នឹង​ការ​​លើក​ឡើង​របស់​លោក ​ដូណាល់ ត្រាំ​ នៅលើ​ Greenland ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីស៊ុយអែត លោក​ Ulf Kristersson ។ Reuters

យោង​តាម​រ៉យទ័រ​ ចុះផ្សាយ​ថ្ងៃទី១២ ខែកុម្ភៈ ឱ្យ​ដឹង​ថា អង្គការណាតូបាន​និយាយកាលពីថ្ងៃពុធថា ខ្លួន​នឹងចាប់​ផ្តើម​បេស​កកម្ម​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​​ក្នុង​តំបន់​អាក់ទិក​ ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ លុប​បំបាត់​ភាព​តាន​តឹង​ជាមួយ​សម្ព័ន្ធមិត្ត​។

លើស​ពី​នេះ បើ​គ្មាន​ការចូល​រួម​របស់​អឺរ៉ុប ក្នុង​ការពារ​តំបន់​អាក់​ទិក​ទេ សហរដ្ឋ​អាមេរិកនឹង​ទិញ​យក​ Greenland ​ពីប្រទេស​ដាណឺម៉ាក នេះ​ជា​ការ​លើក​ឡើង​ដដែលៗ​របស់ លោក ដូណាល់ ត្រាំ​។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក​ Ulf Kristersson បានថ្លែង​​​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « ការ​ធ្វើ​បែប​នេះ​ ដើម្បី​ពង្រឹង​​ការ​រា​រាំងពី​សត្រូវ​ ការពារ​ផល​ប្រយោជន៍​រួមរបស់យើង និង​រួម​ចំណែក​ដល់​ស្ថិរភាព​ក្នុង​តំបន់​ គឺ​​មាន​សារៈ​សំខាន់​សម្រាប់​អឺរ៉ុប និង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​អា​ត្លង់​ទិក»។

លោកបានបន្ថែម​ថា៖ « ដំបូង​ស៊ុយអែត​នឹង​រួម​ចំណែក​ដល់​បេសកកម្ម​នៅ​តំបន់​អាក់​ទិក ​(Arctic Sentry ) មាន​ទាំង​យន្តហោះ​ចម្បាំង​ម៉ាក​​ JAS ៣៩ Gripen នៅ​ក្នុង​តំបន់ជុំវិញ Iceland និង Greenland»។

លើស​ពី​នេះ យោធាស៊ុយ​អែត​បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ថា ចំនួន​ទាហានស៊ុយអែត​ដែល​មិន​ទាន់​កំណត់​ថា​ឱ្យ​ចូលរួម​ឬអត់ ក៏​នឹងមានវត្តមាន​នៅ​លើ​ដែន​ដី​ Greenland ផង​ដែរ​។

កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បន្ត​ថា៖ « កង​កម្លាំង​ទ័ព​អាកាស​ស៊ុយ​អែត ទាំង​​ក្រុម​ Rangers និង Army Rangers នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​លើ​កោះ​ Greenland ​ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍ខាង​មុខ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម