ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី-អ៊ីរ៉ង់ នឹងជួបជុំគ្នានៅច្រកសមុទ្រ Hormuz សម្រាប់សមយុទ្ធត្រីភាគីដ៏ធំ
ផ្ទៃទឹកដ៏សំខាន់នៃច្រកសមុទ្រ Hormuz ហៀបនឹងមានភាពអ៊ូអរ ខណៈដែលរុស្ស៊ី ចិន និងអ៊ីរ៉ង់ បានបញ្ជូននាវាចម្បាំងសម្រាប់សមយុទ្ធជើងទឹកចម្រុះដ៏ធំមួយ។

លោក Nikolai Patrushev ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តាមរយៈសារព័ត៌មានអ៊ីរ៉ង់ WANA News បានបញ្ជាក់ថា សមយុទ្ធ «Maritime Security Belt» ឆ្នាំ២០២៦ បានកំពុងរៀបចំហើយ ដែលបង្ហាញពីការពង្រឹងសម្ព័ន្ធភាពយោធារវាងប្រទេសទាំងបី។ ការបង្ហាញកម្លាំងជើងទឹកដ៏ធំនេះ កើតឡើងចំពេលដែលមានភាពតានតឹងជាសកល ដោយដាក់យោធាដ៏មានឥទ្ធិពលបំផុតទាំងបីរបស់ពិភពលោកឲ្យមកជួបគ្នានៅក្នុងចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ផែនដី។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់នៃសមយុទ្ធត្រីភាគីនេះនៅឡើយទេ តែតាមការផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់មួយចំនួន វាអាចកើតឡើងនាចុងខែកុម្ភៈនេះ។
ទោះបីជាពេលវេលានៃសមយុទ្ធនេះអាចបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង វាមិនមែនជាភាពជាដៃគូថ្មីថ្មោងឡើយ ដ្បិតសមយុទ្ធ «Maritime Security Belt» ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ លើកទី៨នេះត្រូវបានវិមានក្រឹមឡាំងពិពណ៌នាថាជា «ផែនការសម្របសម្រួល» ដើម្បីបង្ហាញពីស្ថិរភាពនៅក្នុងតំបន់។ ក្នុងសមយុទ្ធនេះ គេនឹងឃើញអង្គភាពជើងទឹកធម្មតារបស់អ៊ីរ៉ង់ និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្វើការរួមគ្នាជាមួយនាវាទំនើបៗរបស់រុស្ស៊ី និងចិន ដែលបង្កើតបានជាសមរភូមិត្រីភាគីនៅក្នុងតំបន់ដែលធ្លាប់តែគ្រប់គ្រងដោយកងទ័ពជើងទឹកលោកខាងលិច។
គោលដៅផ្លូវការនៃបេសកកម្មនេះ គឺផ្តោតលើ «ផលប្រយោជន៍សាធារណៈ» ដូចជាការការពារផ្លូវពាណិជ្ជកម្មសកលពីក្រុមចោរសមុទ្រ ការអនុវត្តប្រតិបត្តិការស្វែងរកនិងសង្គ្រោះរួមគ្នា និងការធ្វើសមយុទ្ធប្រឆាំងភេរវកម្ម។ ប៉ុន្តែលើសពីសកម្មភាពមនុស្សធម៌ សារដែលពួកគេចង់បញ្ជូនគឺច្បាស់ណាស់៖ មូស្គូ ប៉េកាំង និងតេហេរ៉ង់ កំពុងពង្រឹងសម្ព័ន្ធភាពដែនសមុទ្រដែលអាចការពារផ្លូវថាមពលដ៏សំខាន់។ ខណៈដែលនាវាចម្បាំងកំពុងចូលក្នុងទីតាំងរៀងៗខ្លួន ពិភពលោកកំពុងតាមដានមើលថា តើសមយុទ្ធ «Maritime Security Belt» នេះនឹងផ្លាស់ប្តូរតុល្យភាពអំណាចនៅភាគខាងជើងមហាសមុទ្រឥណ្ឌាយ៉ាងដូចម្តេច៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


