ព័ត៌មានអន្ដរជាតិ
យុវជន Gen Z ក្នុងប្រទេសប៉េរូ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែ កញ្ញា ប្រទេសប៉េរូកំពុងជួបប្រទះរលកថ្មីនៃបាតុកម្មភាគច្រើនដឹកនាំដោយយុវជន Gen Z ដែលមានអារម្មណ៍ខកចិត្តចំពោះរដ្ឋាភិបាល និងសភារបស់ប្រធានាធិបតី Dina Boluarte ។

កាលពីចុងសប្តាហ៍នេះ ក្រុមបាតុកររាប់រយនាក់បានដើរដង្ហែរក្នុងរដ្ឋធានី Lima និងបានប៉ះទង្គិចជាមួយប៉ូលិសប្រដាប់អាវុធយ៉ាងខ្លាំងក្លា។ បាតុកម្មបានប្រែក្លាយទៅជាហិង្សាភ្លាមៗ នៅពេលក្រុមបាតុករវ័យក្មេងគប់ដុំថ្ម ដបស្រា និងកាំជ្រួចដាក់កងកម្លាំងប៉ូលិស។ ប៉ូលិសបានឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ បណ្ដាលឲ្យយ៉ាងហោចណាស់មនុស្ស១៩ នាក់រងរបួស រួមទាំងមន្ត្រីប៉ូលិសម្នាក់និងអ្នកកាសែតម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងពេលប៉ះទង្គិចគ្នា។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ប៉ូលិសប៉េរូថាបានប្រើកម្លាំងហួសហេតុ ដោយនិយាយថា ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលបានរំលោភសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។

សូមបញ្ជាក់ថាការតវ៉ាមិនមែនដោយសារប៉ូលិសប្រើកម្លាំងហួសហេតុពេកទេ តែដោយសារយុវជននៅប៉េរូមិនសប្បាយចិត្តលើហេតុផលធំជាងនេះជាពិសេសច្បាប់ថ្មីដែលទើបចេញកាលពីថ្ងៃទី៥ខែកញ្ញា ចែងថាពួកគេត្រូវតែបង់លុយចូលទៅក្នុងមូលនិធិសោធនឯកជន ទោះបីជាពួកគេភាគច្រើនមិនមានការងារមានស្ថេរភាព ហើយកម្មករប្រហែល ៧០% កំពុងធ្វើការក្រៅផ្លូវការដោយគ្មានកិច្ចសន្យា។
លើសពីនោះ ប្រជាជនមានការខឹងសម្បារចំពោះអំពើពុករលួយក្នុងនយោបាយ ការកើនឡើងនៃអំណាចរបស់ក្រុមឧក្រិដ្ឋជន និងការកើនឡើងនៃឧក្រិដ្ឋកម្មហិង្សា ដូចជាការជំរិតទារប្រាក់ និងឃាតកម្មជាដើម។ ជាលទ្ធផល ប្រជាប្រិយភាពរបស់ Boluarte បានធ្លាក់ចុះយ៉ាងខ្លាំង ហើយសភារបស់ប្រទេសប៉េរូ ដែលគ្រប់គ្រងដោយក្រុមអភិរក្សនិយមត្រូវបានគេមើលឃើញថាពុករលួយ និងមិនមានទំនុកចិត្តពីសាធារណជន។

ការតវ៉ាទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃកំហឹងរបស់យុវជន និងវិបត្តិទំនុកចិត្តកាន់តែទូលំទូលាយនៅក្នុងស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប៉េរូ។ អាណត្តិរបស់ប្រធានាធិបតី Boluarte ត្រូវបន្តរហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ ប៉ុន្តែភាពចលាចលបង្កឱ្យមានសំណួរអំពីសមត្ថភាពគ្រប់គ្រងរបស់លោកស្រីអាចបន្តរហូតដល់ពេលនោះឬអត់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


