ព័ត៌មានអន្ដរជាតិ
នៅតែកើនឡើង! ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ទៅ ២,០៧០ករណី និងស្លាប់៤នាក់ទៀត
នៅថ្ងៃសុក្រទី២៣ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ២,០៧០ករណីនិងអ្នកស្លាប់ ៤នាក់បន្ថែមទៀត។

ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ៧៤០ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន២៣៧ករណី, ឈុនបុរី ១២៥ករណីនិង សាមុត ប្រាកាន ៧៩ករណី។
ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន៨ករណី ដែលក្នុងនោះមានស្រ្តីជនជាតិថៃ២នាក់មកពីប្រទេសម៉ាឡេស៊ី និងទួរគី និងជនជាតិឥណ្ឌា៥នាក់ និងប៉ាគីស្ថានម្នាក់ ដែលសុទ្ធតែមកពីប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួន។

ទន្ទឹមនោះ អ្នកជំងឺចំនួន៣៤១នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី២៣ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៥០,១៨៣ករណី។ មនុស្សចំនួន ៣០,១៨៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១២១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ មិនធ្លាប់មានទាល់តែសោះ! ថ្ងៃនេះ ថៃប្រកាស មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


