ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានម្តងទៀត! អ៊ីរ៉ង់នឹងជួបថ្ងៃដ៏សែនអាក្រក់ ហើយប្រជាជនពួកគេនឹងសោកស្តាយបំផុត
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែបោះសម្តីឌឺដងដាក់គ្នាមិនឈប់ ដោយឥឡូវនេះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាមជាថ្មីថា អ៊ីរ៉ង់នឹងជួបថ្ងៃដ៏សែនអាក្រក់ហើយប្រជាជនរបស់ពួកគេនឹងសោកស្តាយបំផុត បើទីក្រុងតេហេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងណាមួយ ជាមួយអាមេរិកទេនោះ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៣ខែកុម្ភៈ (ត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា), ក្នុងចំណុចមួយគួរឲ្យចាប់អារម្មណ៍គឺលោកត្រាំព្រមានថា៖ «ខ្ញុំចង់បានកិច្ចព្រមព្រៀងជាជាងមិនមាន ប៉ុន្តែប្រសិនបើយើងមិនអាចសម្រេចកិច្ចព្រមព្រៀងបានទេ វានឹងក្លាយជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ប្រទេសនោះ ហើយអ្វីដែលគួរឲ្យសោកស្តាយបំផុត គឺសម្រាប់ប្រជាជនរបស់គេ ព្រោះពួកគេអស្ចារ្យនិងល្អណាស់ ហើយរឿងបែបនេះមិនគួរកើតឡើងចំពោះពួកគេទាល់តែសោះ»។
ក្នុងការបង្ហោះនោះដែរ មេដឹកនាំអាមេរិកបានបញ្ជាក់ច្បាស់ៗ អំពីតួនាទីផ្ទាល់របស់ខ្លួន ក្នុងការសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែលោកសង្ឃឹមថា របបដឹកនាំមួយនេះនឹងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចព្រមព្រៀង ជាជាងរុញច្រានលោកឲ្យឈានដល់ចំណុចនៃការសម្រេចចិត្តបែបនោះ។
ការព្រមានជាថ្មីរបស់លោកត្រាំនេះ កើតឡើងមុនពេលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជុំទី៣ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់។

តាមការផ្សាយរបស់ Reuters, រដ្ឋមន្ត្រីការបរទេសអូម៉ង់ Badr Albusaidi បានបញ្ជាក់ថា មានការខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ បើទោះលោក ត្រាំ ព្រមានពី «រឿងអាក្រក់» ប្រសិនបើកិច្ចចរចាបរាជ័យក៏ដោយ។
ចំណុចចម្រូងចម្រាសធំបំផុតគឺការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ បេសកជនអាមេរិក Steve Witkoff បានលើកឡើងពីចម្ងល់ថា ហេតុអ្វីបានជាអ៊ីរ៉ង់មិនព្រមចុះចាញ់ ក្រោមសម្ពាធយោធា។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi ប្រាប់ទៅវិញថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ ប៉ុន្តែនៅតែចង់បានដំណោះស្រាយតាមផ្លូវការទូត ខណៈមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់អាចនឹងយល់ព្រមបញ្ជូនអ៊ុយរ៉ាញ៉ូមពាក់កណ្តាលទៅក្រៅប្រទេស ជាថ្នូរនឹងការលុបទណ្ឌកម្មសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


