ព័ត៌មានអន្ដរជាតិ
ត្រាំ, CNN, និងប្រព័ន្ធផ្សាយអ៊ីស្រាអែល ផ្សាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ yatollah Ali Khamenei បានស្លាប់ហើយ
ការចេញផ្សាយរបស់បណ្តាញទូរទស្សន៍ខ្សែកាប្កិ៍ដ៏ល្បីល្បាញ់របស់អាមេរិក (CNN) នៅមិនដល់១ម៉ោងមុននេះ បានឲ្យដឹងថា ការវាយវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលសំដៅដល់ការផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំកំពូលរបស់អ៊ឹរ៉ង់ គឺអាចារ្យ អាយ៉ាតូឡាស់ អាលី ខាមេណៃ (Ayatollah Ali Khamenei) ក្នុងការវាយប្រហារនោះ ប៉ុន្តែមិនទាន់មានការផ្សាយពីសារព័ត៌មាននៅមជ្ឈឹមបូព៌ានោះទេ។

ការផ្យាយដែលយោងលើការប្រកាសតាមបណ្តាញសង្គម Truth Social របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការវាយប្រហារនោះបានចំគោលដៅយោធាអ៊ីរ៉ង់ដ៏ល្បីល្បាញ និងបានបណ្តាលឲ្យស្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាចារ្យ អាយ៉ាតូឡាស់ អាលី ខាមេណៃ។ ការវាយប្រហារនោះទៀតសោតក៏បានសម្លាប់សិស្សជាច្រើននាក់ក្នុងសាលាបឋមសិក្សានៅភាគខាងត្បួងផង ដោយយោងលើប្រព័ន្ធផ្សាយរបស់រដ្ឋនៅអ៊ីរ៉ង់។
ជាមួយគ្នាយនេះ ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមដែលមាននិន្នាការគាំទ្រអ៊ីស្រាអែល ក៏បានបង្ហាញថា លោក អាចារ្យ អាយ៉ាតូឡាស់ អាលី ខាមេណៃ ក៏ត្រូវបានសម្លាប់ដែរ។

នៅមុខការចេញសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា អាចារ្យ អាយ៉ាតូឡាស់ អាលី ខាមេណៃ នៅមានជីវិតពីការវាយប្រហារ ដែលសំដៅសម្លាប់មេដឹកនាំសាសនាអឺរ៉ង់នេះ ប៉ុន្តែមេទ័ពកំពូលៗរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់។
រដ្ឋាភិបាលអ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ដោយចោទថាអាចារ្យ អាយ៉ាតូឡាស់ អាលី ខាមេណៃ
ជាការសឹងសឹកលើការវាយប្រហាររបស់អ៊ីស្រាអែល និង សហរដ្ឋអាមេរិក យោធាអ៊ីរ៉ងបានបាញ់ស្រោចមីស៊ីលលើទីក្រុងជាច្រើននៅអ៊ីស្រាអែល រួមទាំងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហារលើមូលដ្ឋានទ័ពរបស់អាមេរិក នៅប្រទេសជាច្រើនក្នុងតំបន់មជ្ឈឹមបូព៌ា រួមមាន មូលដ្ឋានទ័ពនៅ អារ៉ាប់រួម (UAE) បារ៉ែន គុយវ៉េត កាតា ហ្ស៊កដានី និង អ៊ីរ៉ាក់ជាដើ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


