ព័ត៌មានអន្ដរជាតិ
ព័ត៌មានរុស្ស៊ី RT និងអ៊ីរ៉ង់ថា ការអះអាងរបស់ ត្រាំ អំពីការស្លាប់មេដឹកនាំអ៊ីរ៉ង់«គ្មានមូលដ្ឋាន»
ទន្ទឹមគ្នានៃការផ្សាយអំពីមរណភាពរបស់មេដឹកនាំអ៊ីរ៉ង់ គឺអាចារ្យ អាយ៉ាតូឡា អាលី ខាមេណៃ (Ayatollah Ali Khamenei) បណ្តាញផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ក៏ដូចជាការផ្សាយបន្តរបស់សារព័ត៌មានរុស្ស៊ី បានច្រានចោល «ការអះអាងរបស់ប្រធានាធិបតី ត្រាំ» ថា «គ្មានមូលដ្ឋាន» នោះទេ។

សារព័ត៌មាន RT របស់រុស្ស៊ី ដោយបានស្រង់ការចេញផ្សាយរបស់ Fars news របស់អ៊ីរ៉ង់ បានលើកឡើងថា ការអះអាងតាមបណ្តាញសង្គម របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពីប្រតិបត្តិការយោធានៅប្រទេសអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំសាសនាអ៊ីរ៉ង់នោះ គឺ គ្មានមូលដ្ឋាន សោះតែម្តង។
លើសពីនេះ ការផ្សាយនោះ បានចាត់ទុកការអះអាងនិងការផ្សព្វផ្សាយអំពីការស្លាប់នោះ ថាជា«ប្រតិបត្តិការឃោសនាចិត្តសាស្ត្រច្រើនជាង» (Mostly psychological operation)។
នៅមុនការចែកចាយព័ត៌មានតាមបណ្តាញសង្គម Truth Social របស់ប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងប្រាប់បណ្តាញសារព័ត៌មានលោកខាងលិចជាច្រើនថា មេដឹកនាំសាសនាកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងប្រធានាធិបតី អ៊ីរ៉ង់ លោក Masoud Pezeshkian បានសុវត្ថិភាព និងមានសុខភាពល្អ។
ប៉ុន្តែនៅក្នុងការចែកចាយវិដេអូខ្លីអំពីប្រធានាធិបតីអ៊ីស្រាអែល លោក បេនចាមីន នីតាន់ញ៉ាហ៊ូ បានបញ្ជាក់ថា ផ្អែកតាមប្រភពវាយតម្លៃជាច្រើន មេដឹកនាំកំពូលអ៊ីរ៉ង់របស់អ៊ីរ៉ង់ គឺបានស្លាប់ហើយ។
យ៉ាងណាក៏ដោយ ព័ត៌មាននៃការស្លាប់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ រវាងការផ្សព្វផ្សាយលោកខាងលិច និង ស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេសពិស្ថាប័នផ្សព្វផ្សាយអឺរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ មានរុស្ស៊ីជាដើម៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


