ព័ត៌មានអន្ដរជាតិ
ប្រជាជនកាស្មៀរ បង់ក្លាដែស ចេញតវ៉ាតាមដងផ្លូវ បង្ហាញការគាំទ្រ Khamenei
មានសេចក្តីរាយការណ៍ដែលថា ប្រជាជនអ៊ីស្លាមនៅតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា បានចេញដង្ហែរបែបហិង្សាតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្រដល់ មេដឹកនាំអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខេមេណៃ (Ayatotah Ali Khamenei) ដែលត្រូវបានបញ្ជាក់ថា បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសពីយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីស្រាអែលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសអ៊ីស្រាអែល និង បានបង្ហាញភាពល្អូកល្អិនជាមួយនាយករដ្ឋមន្ត្រីអីស្រាអែល បេនចាមីន នីតាន់ញ៉ាហ៊ូ។
ប្រជាជននៅតំបន់កាស្មៀរ ដែលគោរពប្រតិបត្តិសាសនាឥស្លាម ជារឿយៗ ត្រូវរដ្ឋាភិបាលឥណ្ឌារឹតបន្តឹងដោយសារតែសកម្មភាពបះបោរ និង បង្កការបំផ្ទុះគ្រាប់បែក បង្កអស្ថិរភាពនៅក្នុងតំបន់។ ការចេញតវ៉ារបស់ប្រជាជនឥស្លាមនៅតំបន់កាស្មៀ អាចជាផ្នែកមួយនៃការគាំទ្រចលនាឥស្លាមឲ្យងើបតតាំងប្រឆាំងនឹងការសម្លាប់មេដឹកនាំសាសនាដ៏មានឥទ្ធិពល។
យោងការចេញផ្សាយរបស់ Irani Military ការងើបឡើងរបស់ប្រជាជនកាស្មៀរដើម្បីបង្ហាញការគាំទ្រ Ali Khamenei។
ការផ្សាយរបស់ទំព័របណ្តាញសង្គមនេះ ក៏បានបង្ហាញប្រជាជនបង់ក្លាដែសចេញដង្ហែរតាមដូងផ្លូវដើម្បីថ្កោលទោសចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលោកប្រទេសអ៊ីរ៉ង់។ ក្បួនដង្ហែរនោះមានកាន់រូបថត លោក Ali Khamenei និង មេទ័ពនានាដែលត្រូវបានសម្លាប់ដោយការវាយប្រហារនោះ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺអាចារ្យសាសនាឥស្លាម Ali Khamenei ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតនៅថ្ងៃទី១ខែមីនានេះដោយសារការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការវាយប្រហារជាង១០ម៉ោង។ ទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នីតាន់ញ៉ាហ៊ូ សារព័ត៌មានអ៊ីរ៉ង់ និង ប្រភពជាច្រើនទៀត សុទ្ធតែបានអះអាងពីការទទួលមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។
ជាមួយគ្នានោះ មេដឹកនាំកងទ័ពបដិវត្តអ៊ីរ៉ង់ ក៏បានចេញសារជាបន្តបន្ទាប់ បង្ហាញពីជំហរសងសឹកទៅលើសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ចំពោះការសម្លាប់ដឹកនាំរបស់ពួកគេ៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


