Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាព​ភាព​សង្គ្រាម​​​នៅអ៊ីរ៉ង់​​គិត​ត្រឹមម៉ោង​១០​ព្រឹក​ថ្ងៃទី​​​​៣ខែ​មីនា​​២០២៦​

បានផុស

នៅ

​សង្រ្គាម​នៅ​​ប្រទេស​អ៊ីរ៉ង់​ដែល​​ផ្តើម​វាយ​ប្រហារ​ដោយ​ ​ភាគី​អ៊ីស្រាអែល​និង​មាន​ការ​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​​រដ្ឋាភិបាល​​សហរដ្ឋាមេរិក ដឹកនាំ​​ដោយ​​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឈានចូលដល់​ថ្ងៃ​ទី​​៤ ខណៈសង្គ្រាម​​នេះ​កំពុង​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ រួម​ទាំង​មានការ​​បាញ់ធ្លាក់​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋមេរិក ដោយ​​​​កងទ័ព​គុយវ៉េត​ផង​ដែរ​​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • កង​កម្លាំង​របស់​អ៊ីស្រាអែល​បន្ត​វាយប្រហារ​លើ​​ទីក្រុង​តេហេរ៉ង់ នៃ​ប្រទេសអ៊ីរ៉ង់ និង ទីក្រុង​បេរូត នៃ​ប្រទេសលីបង់​នៅជាប់​​ប្រទេស​អ៊ីស្រាអែល។ ការ​វាយប្រហារ​នោះ ក៏បាន​បំផ្លាញ​​​​ស្ថានីយ៍​​​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​​របស់​អ៊ីរ៉ង់​ផងដែរ​។
  • តាមសេចក្តីរាយការណ៍បូកសរុប​​ ចំនួន​អ្នកស្លាប់​​ពី​ការ​វាយប្រហារ​​លើ​គោលដៅ​ទាំងពីរ​ប្រទេសនេះ​ បានបណ្តាល​ឲ្យ​មានអ្នកស្លាប់លើស​ពី​៦០០​នាក់ ខណៈអ្នករបួស​​​មិន​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ​។
  • ប្រធានា​ធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​បាន​​និយាយ​ថា យុទ្ធនាការ​យោធា​ ឬ​ក៏ប្រតិបត្តិការយោធា​ប្រឆាំង​ប្រទេសអ៊ីរ៉ង់​នេះ​អាច​​ប្រើពេលរហូតដល់​១ខែ​ពេញ ដោយ​​សន្យា​ថា​ ទីក្រុង​វ៉ាស៊ីនតោន​នឹ​ង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​បំផ្លាញ​​សមត្ថភាពមីស៊ីល និង​​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។
  • មាន​ការ​វាយ​ប្រហារ​​​​​​លើ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​ជាការ​ឆ្លើយតប​​ ប្រធានាធិបតី​ ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន NewsNation អ្នកនាង Kellie Meyer ​​«​អ្នកនឹងដឹងច្បាស់​​​​នៅពេលឆាប់ៗ​នេះ ថា​​អ្វី​ជាការ​​ឆ្លើយ​តប​ចំពោះ​​ការ​វាយប្រហារ​​លើ​ស្ថានទូត​​សហរដ្ឋអាមេរិក​នៅទីក្រុង​រីយ៉ាដនោះ។
  • លោក ត្រាំ​ បាន​លើក​ឡើង​ថា គ្មាន​​​​ការ​ចាំបា​ច់​​​​ដើម្បី​វាយ​​ថ្មើ​រ​ជើង​ចូល​​ប្រទេសអ៊ីរ៉ង់​ទេ​
  • នាយករដ្ឋមន្ត្រី​​​​​អ៊ីស្រាអែល លោក បេនចាមីន នីតាន់ញ៉ាហ៊ូ​​ បាន​អះអាង​ប្រាប់ F​ox News ថា ​​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​​ វាយប្រហារ​​អ៊ីរ៉ង់​ដោយសារ​តែ​​មីល៊ីល​ចំងាយឆ្ងាយ (ballistic missile) និង កម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​អាច​បាញ់​​ក្នុងប៉ុន្មាន​ខែ​ខាងមុខ​។
  • ក្រុម​​​សកម្ម​ប្រយុទ្ធ​នៅ​​​​ប្រទេសអ៊ីរ៉ាក់ បាន​អះអាងពីការ​វាយប្រហារ​​​លើ​​សណ្ឋាគារ Erbil ដែល​​​យោធា​សហរដ្ឋអាមេរិក​​ប្រើប្រាស់​​ជាកន្លែង​​ស្នាក់នៅ​។ សណ្ឋាគារ ​Erbil ​ស្ថិតនៅ​​តំបន់​​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឃើដ​ក្នុង​ប្រទេសអ៊ីរ៉ាក់​ ស្ថិតនៅជិត​​​​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ង់។​ ការ​វាយ​​ប្រហារ​នោះ​ ក្រុម​​​តស៊ូអ៊ីស្លាម​​​បាន​ប្រើ​ប្រាស់​យន្តហោះគ្មាន​មនុស្សបើក​
  • អំពើ​ហិង្សា​​កើត​ចេញ​ពី​​សង្គ្រាម​​នៅអ៊ីរ៉ង់​​ កំពុង​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​អ៊ីស្លាម​ជាច្រើន​នៅតំបន់មជ្ឈិម​បូព៌ា។ អំពើ​ហិង្សា​​ទាំងនោះដែល​មាន​ទំនោរ​គាំទ្រ​អ៊ីរ៉​ង់​កើត​មាន​នៅក្នុង​​ប្រទេស បារ៉ែន ប៉ាគីស្ថាន ​តំបន់កាស្មៀរ​​របស់​ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ ជាដើម​។
  • ប្រទេសកាតាស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ភាគច្រើន។ ក្រសួងការពារជាតិកាតានិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ភាគច្រើនដែលបាញ់មកលើប្រទេសកាតា ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមមក រួមទាំងមីស៊ីលបណ្តែតទាំងបីគ្រាប់ មីស៊ីលបាលីស្ទិកចំនួន ៩៨​គ្រាប់ក្នុងចំណោម ១០១​គ្រាប់ យន្តហោះគ្មានមនុស្សបើកចំនួន ២៤ ក្នុងចំណោម៣៩ និងយន្តហោះចម្បាំង SU-24 ទាំងពីរគ្រឿងដែលត្រូវបានរកឃើញ។
  • មានសេចក្តីរាយការណ៍​​​​ដែលថា​​ ក្រសួង​ការ​ពារជាតិ​គុយវ៉េត​ ​ដោយ​មាន​កំហុស​​ បាន​បាញ់​ទម្លាក់​​យន្តហោះ​ចម្បាំង​ F-15 របស់សហរដ្ឋអាមេរិកអំឡុង​ពេលប្រតិបត្តិការ​សង្គ្រាម​ដ៏សកម្ម។ នេះ​ផ្អែក​តាម​សេចក្តីរាយការណ៍របស់​ រ៉យទ័រ ដែលយោង​ទៅលើ​​បញ្ជាការកណ្តាល។ ប៉ុន្តែ​​ក្រុម​នាវិក​ទាំង​៦នាក់​នៅ​លើ​យន្តហោះ​នោះ បាន​រួច​ផុតជីវិត​ និង​មាន​ស្ថានភាព​ធម្មតា។
  • ប្រទេសអ៊ីរ៉៉ុប​ភាគច្រើន​ បាន​​បង្ហាញការគាំទ្រ​ដល់​​សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល​ឲ្យ​​លុបបំបាត់​កម្មវិធីនុយក្លេអ៊ែរ​​អ៊ីរ៉ង់ ប៉ុន្តែ​ប្រទេសខ្លះ​​មានបារាំងជាដើម យល់ថា «ការ​ធ្វើសង្គ្រាម​របស់​អាមេរិក​និង​អ៊ីស្រាអែល» មិន​ស្របច្បាប់អន្តរជាតិទេ​។
  • មហាអំណាច​ចិន​ និង​ រុស្ស៊ី បាន​​បង្ហាញ​ការគាំទ្រ​ដល់​អ៊ីរ៉ង់ ថ្កោលទោស​ដល់​​​ការ​វាយប្រហារ​ ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម