ព័ត៌មានអន្ដរជាតិ
FBI ព្រមានថា អ៊ីរ៉ង់អាចប្រើដ្រូនវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា
ទីភ្នាក់ងារ FBI បានចេញសេចក្តីជូនដំណឹងអាសន្នមួយទៅកាន់ប៉ូលិសក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយព្រមានថា ប្រទេសអ៊ីរ៉ង់អាចនឹងសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក តាមរយៈការបង្ហោះដ្រូនវាយប្រហារទៅលើឆ្នេរសមុទ្រភាគខាងលិច។

យោងតាមរបាយការណ៍ដែលសារព័ត៌មាន ABC News ទទួលបានកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ អាជ្ញាធរអាមេរិកមានព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់មានបំណងចង់ធ្វើការវាយប្រហារភ្លាមៗដោយប្រើដ្រូន ដែលបង្ហោះចេញពីនាវាមិនស្គាល់អត្តសញ្ញាណមួយ នៅក្បែរឆ្នេរសមុទ្រអាមេរិក។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំង ក្រោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានសម្លាប់មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ជាបន្តបន្ទាប់។
ទោះបីជាការព្រមាននេះបានបញ្ជាក់ពីការគំរាមកំហែងចំគោលដៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ ក៏ក្រុមអ្នកស៊ើបអង្កេតបានកត់សម្គាល់ថា ពួកគេនៅមិនទាន់មានព័ត៌មានលម្អិតអំពីពេលវេលា វិធីសាស្ត្រ ឬគោលដៅជាក់លាក់នៅឡើយទេ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកមិនមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការវាយប្រហារពីសំណាក់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មកលើទឹកដីអាមេរិកនោះទេ។ នៅពេលអ្នកសារព័ត៌មានសួរថា តើលោកខ្លាចមានការសងសឹកក្នុងស្រុកដែរឬទេ? លោកប្រធានាធិបតីបានឆ្លើយយ៉ាងខ្លីថា «ទេ ខ្ញុំមិនខ្លាចឡើយ»។
ដើម្បីឆ្លើយតបនឹងការព្រមាននេះ រដ្ឋកាលីហ្វ័រញ៉ាបានបង្កើនវិធានការសន្តិសុខកាន់តែតឹងរ៉ឹង។ អ្នកនាំពាក្យរបស់អភិបាលរដ្ឋលោក Gavin Newsom បានបញ្ជាក់ថា ការិយាល័យសេវាកម្មបន្ទាន់នៃរដ្ឋកាលីហ្វ័រញ៉ា កំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីថ្នាក់រដ្ឋ តំបន់ និងសហព័ន្ធ ដើម្បីតាមដានរាល់ការគំរាមកំហែងដែលអាចកើតមាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


