ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ទោះបី Ali Larijani ត្រូវសម្លាប់ ក៏ប្រព័ន្ធអ៊ីរ៉ង់នៅតែ«រឹងមាំ»
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងនៅថ្ងៃទី១៨មីនាថា ការសម្លាប់ប្រធានសន្តិសុខកំពូលអ៊ីរ៉ង់លោក Ali Larijani ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយ ឬក៏ដួលរលំនូវ «រចនាសម្ព័ន្ធនយោបាយ» របស់ទីក្រុងតេហេរ៉ង់នោះទេ។

លោក Araghchi បានធ្វើការអត្ថាធិប្បាយភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានបញ្ជាក់ថា លោក Ali Larijani ប្រធានសន្តិសុខកំពូលក្នុងប្រទេស និងជាអ្នកនយោបាយម្នាក់ដ៏មានឥទ្ធិពលបំផុត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃអង្គារទី១៧មីនានៅទីក្រុងតេហេរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera ដែលបានចាក់ផ្សាយបន្ទាប់ពីការផ្សព្វផ្សាយនៃការស្លាប់របស់ ប្រធានសន្តិសុខកំពូលក្នុងប្រទេសអ៊ីរ៉ង់ លោក Araghchi បាននិយាយថា៖«ខ្ញុំមិនដឹងថាហេតុអ្វីបានជាជនជាតិអាមេរិក និងអ៊ីស្រាអែល នៅតែមិនយល់ចំណុចនេះទេ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានរចនាសម្ព័ន្ធនយោបាយរឹងមាំជាមួយនឹងស្ថាប័ននយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានបង្កើតឡើង។ ជាក់ស្ដែងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល មិនទាន់ដឹងថា វត្តមានឬអវត្តមានរបស់បុគ្គលណាម្នាក់ មិនប៉ះពាល់ដល់រចនាសម្ព័ន្ធរដ្ឋាភិបាលនោះទេ»។
នៅក្នុងនោះដែរ លោកបានបញ្ចាក់បន្ថែមថា ជាការពិតណាស់ បុគ្គលម្នាក់ៗមានឥទ្ធិពល ហើយមនុស្សម្នាក់ៗដើរតួជារបស់ខ្លួន ខ្លះល្អជាង ខ្លះអាក្រក់ជាង ខ្លះតិចជាង ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់គឺជារចនាសម្ព័ន្ធដ៏រឹងមាំមួយ។
គួរបញ្ចាក់ដែរថា អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មន្ត្រី និងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបានស្លាប់ក្នុងអំឡុងពេលវាយប្រហារលើកដំបូងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ក្រោយមក កូនប្រុសរបស់ Ali Khamenei គឺ លោក Mojtaba Khamenei ត្រូវបានតែងតាំងឲ្យឡើងជំនួសវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


