ព័ត៌មានអន្ដរជាតិ
ត្រាំប្រាប់អ៊ីស្រាអែលឲ្យឈប់វាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ខណៈវិបត្តិប្រេងកាន់តែអាក្រក់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃទី១៩មីនាថា លោកបានប្រាប់អ៊ីស្រាអែលកុំបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ខណៈការវាយប្រហារសងសឹកវិញលើរោងចក្រថាមពលពីសំណាក់អ៊ីរ៉ង់បានធ្វើឲ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង និងធ្វើឲ្យសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរឡើងៗ។

យោងតាមភ្នាក់ងារ Reuters ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់ប្រធានាធិបតីនៅសេតវិមាន លោកត្រាំ បាននិយាយថា លោកបានស្នើសុំដោយផ្ទាល់ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យបញ្ឈប់ការវាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ដោយសង្ឃឹមថា ភាគីអ៊ីស្រាអែល នឹងមិនធ្វើសកម្មភាពនេះម្តងទៀតទេ។
ការអត្ថាធិប្បាយរបស់លោកត្រាំ បានកើតឡើងនៅពេលដែល តម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើអណ្តូងឧស្ម័នដ៏សំខាន់មួយ ដោយការវាយប្រហាររោងចក្រឧស្សាហកម្ម Ras Laffan ក្នុងប្រទេសកាតា ដែលជាប្រភពឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ នៅក្នុងបរិបទនៃហានិភ័យនៃវិបត្តិថាមពលសកលដែលកំពុងកើនឡើង ប្រទេសជាច្រើនដូចជាចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រហែល ២០% នៃធនធានប្រេងរបស់ពិភពលោក។ ទោះជាយ៉ាងណា ប្រទេសទាំងនោះនៅតែមានការប្រុងប្រយ័ត្ន ដោយនិយាយថា ការចូលរួមអាចកើតឡើងបាន លុះត្រាតែជម្លោះបានបញ្ចប់ជាស្ថាពរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


