Connect with us

ព័ត៌មានអន្ដរជាតិ

ខែប្រាំងឆ្នាំនេះ សន្ទស្សន៍កម្ដៅនៅថៃ នឹងឈានដល់ ៥២អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង

បានផុស

នៅ

នៅប្រទេសថៃ ខែប្រាំងឆ្នាំនេះក៏ក្តៅខ្លាំងមិនចាញ់ឆ្នាំមុនដែរ ដោយមានការព្យាករថា សន្ទស្សន៍កម្តៅអាចហក់ឡើងលើស ៥២អង្សាសេឯណោះក្នុងខែមេសានិងឧសភា ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង។

(រូប៖ The Nation)

សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែល រាងកាយមនុស្សយើងមានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលដែលគេយក កម្ដៅអាកាស (Air Temperature) មកគណនាបញ្ជូលគ្នាជាមួយ សំណើមទាក់ទង (Relative Humidity)។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅដែលយើង មានអារម្មណ៍ថា ក្ដៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។

តាមការផ្សាយរបស់ The Nation, រដ្ឋាភិបាលទីក្រុងបាងកក បានចេញការព្រមាននៅពាក់កណ្តាលសប្តាហ៍នេះថា ២ខែខាងមុខ អាកាសធាតុក្នុងប្រទេសថៃ នឹងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចឈានដល់បណ្តាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។

(រូប៖ The Nation)

ក្នុងនោះដែរ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺភាគខាងជើង ឦសាន និងកណ្ដាល។ តំបន់ទាំង៣នេះ គឺជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត ដែលពលរដ្ឋត្រូវព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

រម្លឹកទៅឆ្នាំមុន, បើយោងតាមស្ថិតិ ថៃបានកត់ត្រាសន្ទស្សន៍កម្ដៅខ្ពស់រហូតដល់ ៥៩.៥អង្សាសេ ដោយមានមនុស្សចំនួន ២១ នាក់ បាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងកម្ដៅ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម