ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែល សារភាពថា បាញ់ខុសគោលដៅនៅព្រំដែនលីបង់ និងសម្លាប់ពលរដ្ឋខ្លួនឯងម្នាក់
សង្រ្គាមនៅអ៊ីរ៉ង់មិនបានថមថយទេ ទោះបីជាឈានចូលដល់សប្តាហ៍ទី៤ ហើយក៏ដោយ ចំណែកអ៊ីរ៉ង់នៅតែបន្តសងសឹកពេញតំបន់មជ្ឈិមបូព៌ា រួមទាំងទីក្រុងខ្លះក្នុងប្រទេសអ៊ីស្រាអែលផងដែរ។ ចំណែកអ៊ីស្រាអែលខឹងសម្បាយ៉ាងខ្លាំង ចំពោះអ៊ីរ៉ង ក៏បាញ់កាំភ្លើងធំតាមអាកាស និងជើងគោកវាយប្រទេសលីបង់ ដែលជាមូលដ្ឋានក្រុមហេសបូឡាគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់។
កងកម្លាំងអ៊ីស្រាអែល បានសារភាពថា យោធារបស់ខ្លួនបានបាញ់កាំភ្លើងធំខុសគោលដៅចូលក្នុងទឹកដីរបស់ខ្លួន បណ្តាលឱ្យកសិករអ៊ីស្រាអែលម្នាក់ស្លាប់ នៅជិតព្រំដែនលីបង់កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Independent ផ្សាយថ្ងៃទី២៣ ខែមីនា លោក Ofer Moskovitz អាយុ៦០ឆ្នាំ ជាកសិករ ក្លាយជាជនស៊ីវិលអ៊ីស្រាអែលដំបូងគេ ត្រូវបានយោធាខ្លួនឯងសម្លាប់ក្នុងជម្លោះនៅព្រំដែនលីបង់ ចំពោះសង្គ្រាមសងសឹកអ៊ីរ៉ង់។
លោក Moskovitz ធ្លាប់បានផ្តល់បទសម្ភាសន៍ទៅកាន់ភ្នាក់ងារ Reuters កាលពីសប្តាហ៍មុន ព្រមទាំងសម្តែងការព្រួយបារម្ភពីការប្រយុទ្ធគ្នានៅតាមព្រំដែនផងដែរ។ លោកថា៖ «ជារៀងរាល់៥នាទីម្តង យើងឮសំឡេងគ្រាប់ផ្លោងផ្ទុះ»។
ក្នុងសេចក្តីថ្លែងការណ៍មួយ ឧត្តមសេនីយ៍ឯក លោក Rafi Milo ប្រធានបញ្ជាការយោធាភាគខាងជើងអ៊ីស្រាអែលលើកឡើងថា៖ «លោក Moskovitz ស្លាប់ ដោយការបាញ់របស់កងកម្លាំងរបស់យើង អំឡុងពេលប្រតិបត្តិការដែលមានគោលបំណងការពារពួកគេប៉ុណ្ណោះ»។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងគោក និងផ្លូវអាកាសដ៏ធំមួយចូលក្នុងប្រទេសលីបង់ ដោយយកមូលហេតុដើម្បីកម្ចាត់ក្រុមហេសបូឡាដែលជាកងជីវពលដ៏មានឥទ្ធិពលគាំទ្រអ៊ីរ៉ង់។
ចំណែកអាជ្ញាធរលីបង់ បានឱ្យដឹងថា មនុស្សជាងមួយពាន់នាក់ត្រូវបានសម្លាប់ និងជាងមួយលាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ការស្លាប់របស់ លោក Moskovitz ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានលើកឡើងថា មានទាហានអ៊ីស្រាអែលពីរនាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធនៅតាមព្រំដែនលីបង់៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


