Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ីបើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​លើ​អ៊ុយ​ក្រែន ចំ​ពេលសង្រ្គាម​នៅ​អ៊ីរ៉ង់​កំពុងក្តៅ​​ ​​

បានផុស

នៅ

ខណៈ​ស្ថាន​ភាព​នៅ​អ៊ីរ៉ង់​មិន​ទាន់​ធូរ​​ស្រាល​​ពី​​ភ្នក់​ភ្លើង​សង្រ្គាម​​ ​​ដោយ​ភាគី​​ជម្លោះ​​កំពុង​បន្ត​ប្រយុទ្ធ​និង​សង​សឹក​គ្នា​​ដោយ​ការ​បាញ់ស្រោ​ចមីស៊ីល ដ្រូន និង​ការ​​​​ទម្លាក់​គ្រាប់​បែក​​ពាសពេញ​តំបន់​ ស្ថានការ​សង្គ្រាម​​នៅ​​ប្រទេសអ៊ុយក្រែន​ក៏ឡើង​កម្តៅ​​ខ្លាំង​ដៃ​ណាស់ដែរ​។​

​​យោង​តាមការ​ផ្សាយ​របស់​ CNN ​កង​ទ័ពអាកាស​អ៊ុយក្រែន​បាន​អះអាងថា ទី​ក្រុង​មូ​ស្គូ​បាន​បើកការវាយប្រហារទ្រង់​ទ្រាយ​ធំជាបន្ត​បន្ទាប់​លើអ៊ុយ​ក្រែន​ក្នុង​សប្តាហ៍នេះ ដោយ​បាញ់ដ្រូន​ជាង​ ១០០០ គ្រឿង​ក្នុង​រយៈ​ពេល ៣៦ម៉ោងចុងក្រោយ ដែល​មើល​ទៅ​វា​ហាក់​ដូច​ជា​ការ​បើក​ការ​ប្រយុទ្ធ​​ក្នុងដំណាក់​កាល​​​ថ្មីមួយនៅលើសមរភូមិ​​ក្នុង​ប្រទេស​អ៊ុយក្រែ​ន​ដែល​ប្រឹងប្រែង​​តស៊ូ​ជម្នះ​​​​កា​រវាយ​ប្រហារ​នេះ​អស់រយៈពេល​ជាង​៤ឆ្នាំ​​។

​​មហា​អំណាច​លោក​ខាង​លិច​​ ដែល​មាន«សហរដ្ឋ​អាមេរិក​» ជាអ្នក​ចាប់​ផ្តើម​បើក​យុទ្ធ​នា​ការ​សង្គ្រាម​រួម​កម្លាំង​ជា​មួយ​អ៊ីស្រាអែល​​វាយ​ប្រហារ​​​លើ​​ប្រទេស​អ៊ីរ៉ង់ ដោយ​​​​​អាមេរិក​និង​អ៊ីស្រាអែល​​កំពុង​ផ្តោត​និងរវល់​​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ជាមួយ​ទី​ក្រុង​តេហេរ៉ង់​ រី​ឯ​​​​​រុស្ស៊ីឯណោះ​វិញ​​ឆ្លៀត​​ឱកាស​ដែល​សម្ព័ត្ត​មិត្ត​និង​អ្នក​ផ្តល់​ជំនួយដ៏ធំ​​របស់​​អ៊ុយ​ក្រែន​កំពុង​តែ​រវល់​ក៏​បើក​ការ​វាយប្រហារ​​​មិនធម្មតា​​​​​។​

យោង​តាម CNN ផ្សាយ​ថ្ងៃ​ទី​២៥ខែមីនា កង​ទ័ពអាកាសអ៊ុយក្រែន បាន​និយាយថា រុស្ស៊ី​បាន​បាញ់​បញ្ជា​ដ្រូន​ជិត៤០០​គ្រឿង (៣៩២ គ្រឿង) ​​ចេញ​ពី​ពី​ទឹក​ដី​រុស្ស៊ី​​នៅ​​យប់​​ថ្ងៃ​ចន្ទដល់ថ្ងៃអង្គារ។

កងកម្លាំងអ៊ុយក្រែន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​អ៊ុយក្រែន​ បានប​ន្ត​ថា​ ដ្រូន​ជាង ៥៥០គ្រឿង​ ត្រូវបាន​បាញ់ចេញពីគោល​ដៅ​នានាទូទាំងប្រទេស​ក្នុងការវាយប្រហា​រ​ដ៏កម្រ និង​សាហាវ​មួយពេល​ថ្ងៃ​កាល​ពី​ថ្ងៃអង្គារ និង​ ចំនួន ១៤៧ គ្រឿងទៀតនៅយប់​ថ្ងៃ​ពុធ ដោយ​វាយប្រហារទីតាំងជាងដប់​កន្លែង។ នេះបើយោងតាមកងទ័ពអាកាស​។

​ការវាយ​ប្រហារទ្រង់ទ្រាយ​ធំ​ទាំងនេះ​បាន​កើតឡើង ពេល​ដែល​កងកម្លាំង​រុស្ស៊ី​ចាប់ផ្តើមការវាយលុក​ភាគ​ខាង​កើត​អ៊ុយ​ក្រែន រួម​ទាំង​ការ​ប្រើប្រាស់រថក្រោះ និងរថពាស​ដែក​រាប់សិបគ្រឿង។ នេះបើ​យោងតាម​យោធាអ៊ុយក្រែន និង​អ្នកវិភាគប្រាប់សារព័ត៌មាន​ CNN កាល​ពីដើមសប្តាហ៍នេះ។

ការវាយ​ប្រហារ​លើ​អ៊ុយ​ក្រែន​កំពុង​កើន​ឡើងយ៉ាងលឿន​ ខណៈប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី​(Volodymyr Zelensky) ព្រមានពីផលវិបាកនៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​សម្រាប់ប្រទេស​របស់​ខ្លួន​។

លោក ហ្សេលេនស្គី និយាយថា៖ «ការវាយ​ប្រហារដោយដ្រូន​ កាល​ពី​ថ្ងៃអង្គារ​ធ្វើ​ឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ នៅ​ក្នុងប្រទេសអ៊ុយ​ក្រែន​រងរបួស រួមទាំងកុមារ ៥នាក់ផងដែរ»។

អភិបាលខេត្ត Svitlana Onyshchuk ឱ្យ​ដឹង​ថា យ៉ាងហោច​ណាស់​មាន​មនុស្សពីរនាក់ក្នុងតំបន់ Ivano-Frankivsk ភាគខាងលិច​ប្រទេសអ៊ុយក្រែន បាន​ស្លាប់​នៅក្នុងការវាយប្រហារមួយ​លើ​មន្ទីរ​ពេទ្យ​សម្ភព​ ខណៈ​ ១១នាក់​ផ្សេង​ទៀត​រង​របួស​។

ចំណែក​​វិទ្យាស្ថានសម្រាប់ការសិក្សាផ្នែក​សង្គ្រាម (ISW) ជាក្រុមជំនាញ​ដែល​មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លើក​ឡើង​នៅក្នុងការវិភាគ​ចុង​ក្រោយរបស់ខ្លួនថា៖ «ការវាយប្រហាររបស់​រុស្ស៊ីនៅថ្ងៃទី ២៣ ដល់ ២៤ ខែមីនា តំណាងឱ្យការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ជា​យុទ្ធ​សាស្ត្រ​វាយ​ប្រហាររបស់រុស្ស៊ី អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​បន្ត​គំរាមកំហែង​តំបន់​ជា​ច្រើន​ទៀត​នៃប្រទេសអ៊ុយក្រែន​រយៈពេល​យូរ និងប៉ះ​ពាល់ដល់​តំបន់​ស៊ីវិលផង​ដែរ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម