ព័ត៌មានអន្ដរជាតិ
អាមេរិកបង្កើនកម្លាំងទ័ពទៅជម្ឈិមបូព៌ា បង្កើនសម្ពាធចរចាលើអ៊ីរ៉ង់
គិតត្រឹមថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២៦ សហរដ្ឋអាមេរិកកំពុងបង្កើនកងទ័ពរបស់ខ្លួនបន្ថែមនៅមជ្ឈិមបូព៌ា ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ផ្លូវពីរ» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាពថ្មីចំនួន ១៥ចំណុច ខណៈខ្លួននៅតែបន្តការគំរាមកំហែងសកម្មភាពយោធាដែលបានពង្រីកក្នុងតំបន់។ នេះបើយោងតាម The New York Times ផ្សាយថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៦ ។

ថ្មីៗនេះ មន្ទីរបញ្ចកោណ បានបញ្ជាឱ្យពង្រឹងកងកម្លាំងចំនួនបីក្រុមធំៗ ដើម្បីបំពេញដល់កងទ័ពអាមេរិកប្រមាណ ៥០ ០០០ នាក់ដែលបានឈរជើងក្នុងតំបន់រួចហើយ។ កងកម្លាំងដែលបំពេញបន្ថែមនិងដាក់ពង្រាយរួមមាន៖
១. កងពលទ័ពអាកាសទី៨២៖ ទាហានឆ័ត្រយោងចន្លោះពី ១ ០០០ ទៅ ៣ ០០០ នាក់ ដែលជាកងកម្លាំងប្រតិបត្តិការ និងឆ្លើយតបភ្លាមៗចំពោះគោលដៅ។
២. អង្គភាពបេសកកម្មកងម៉ារីន៖ កងម៉ារីនប្រហែល ៥ ០០០ នាក់ និងនាវិករាប់ពាន់នាក់កំពុងធ្វើដំណើរឆ្ពោះទៅកន្លែងប្រតិបត្តិការណ៍។
៣. ធនធានកងទ័ពជើងទឹក៖ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Gerald R. Ford និង USS Abraham Lincoln ដាក់ឱ្យដំណើរការ ដើម្បីផ្តល់ជម្រើសវាយប្រហារឃ្លាំមើល។
គោលបំណងនៃដាក់ពង្រាយទ័ពគឺជាយុទ្ធសាស្ត្រចរចាដោយដាក់សម្ពាធលើអីរ៉ង់ សហរដ្ឋអាមេរិកមានផែនការយ៉ាងច្បាស់លាស់ក្នុងជម្លោះជាមួយអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នឹងកំពុងបន្ត ហើយបម្រើគោលដៅយុទ្ធសាស្ត្រជាច្រើនដូចជា៖
១. ឥទ្ធិពលសម្រាប់ការទូត៖ កាសែត The New York Times រាយការណ៍ថា ការដាក់ពង្រាយទាំងនេះមានគោលបំណងផ្តល់ឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ មានឥទ្ធិពលបន្ថែមក្នុងការចរចា។
២. ផែនការ ១៥ ចំណុច៖ សហរដ្ឋអាមេរិកដាក់សំណើបទឈប់បាញ់ដែលទាមទារឱ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកំណត់លើឃ្លាំងអាវុធមីស៊ីលរបស់ខ្លួន។
៣. ការត្រៀមខ្លួន «Epic Fury»៖ អ្នកនាំពាក្យប្រចាំសេតវិមាន លោកស្រី Karoline Leavitt ថ្លែងថា៖ « ខណៈសហរដ្ឋអាមេរិកផ្តល់ផ្លូវឱ្យអ៊ីរ៉ង់ផ្នែកការទូត តែប្រតិបត្តិការ Epic Fury នៅតែសកម្ម ហើយប្រសិនបើការចរចាបរាជ័យ សហរដ្ឋអាមេរិកនឹងត្រលប់ទៅទម្លាក់គ្រាប់បែកវិញ»។
៤. ការធានាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ ជម្រើសយោធាកំពុងស្ថិតលើការពិចារណា រួមមានការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz និងកោះ Kharg ដែលជាកោះនាំចេញប្រេងចំនួន ៩០% នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


