ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ឲ្យជម្រើស២៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង
នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ ទាំងដែលលើផ្លូវឈានឆ្ពោះទៅរកសន្តិភាពកំពុងងងឹតសូន្យសុងនោះ ពេលនេះអ៊ីរ៉ង់បានដាក់ជម្រើសពីរឲ្យពិភពលោករើស ដោយបញ្ជាក់ថា៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ អនុប្រធានាធិបតីទី១អ៊ីរ៉ង់ លោក Mohammad Reza Aref បានព្រមានខ្លាំងៗថា ចំពោះសេរីភាពនៃច្រកសមុទ្រ Hormuz ដោយអះអាងថា៖ «សន្តិសុខនៃច្រក Hormuz មិនមែនទទួលបានមកដោយទទេៗនោះទេ។ គេមិនអាចរឹតត្បិតការនាំចេញប្រេងរបស់អ៊ីរ៉ង់ ទាំងដែលក្នុងចិត្តរំពឹងចង់បានសន្តិសុខដោយឥតគិតថ្លៃសម្រាប់អ្នកដទៃនោះឡើយ។ ជម្រើសគឺច្បាស់ណាស់៖ បើមិនមែនជាទីផ្សារប្រេងសេរីសម្រាប់ទាំងអស់គ្នាទេ ក៏ជាហានិភ័យនៃការខាតបង់ធំធេងសម្រាប់គ្រប់ៗគ្នាដែរ។ ស្ថិរភាពនៃតម្លៃប្រេងសកល គឺអាស្រ័យលើការធានានូវការបញ្ចប់ជាស្ថាពរនិងយូរអង្វែង នូវសម្ពាធសេដ្ឋកិច្ច និងយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន»។
ការព្រមានរបស់លោកកើតឡើងខណៈភាពតានតឹងពុះកញ្ជ្រោលជាថ្មី ក្រោយពេលសហរដ្ឋអាមេរិក បានរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់។

ការបញ្ជាក់អំពីការរឹបយកកប៉ាល់អ៊ីរ៉ង់នេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ ដោយលោកសរសេរថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។
ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


