ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ សងសឹកវិញ ដោយបញ្ជូនដ្រូនទៅ វាយប្រហារនាវាចម្បាំងអាមេរិក ក្នុងឈូងសមុទ្រ អូម៉ង់
ក្រោយគំរាមសងសឹកមិនបានប៉ុន្មានម៉ោងផង ស្រាប់តែអ៊ីរ៉ង់ប្រកាសថា ខ្លួនបានបើកការវាយប្រហារដោយដ្រូន លើនាវាចម្បាំងអាមេរិក ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដែលរឹបយកកប៉ាល់ដឹកទំនិញរបស់ខ្លួននៅក្នុងឈូងសមុទ្រ អូម៉ង់។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦, អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហារដោយដ្រូន កំណត់គោលដៅលើនាវាកងទ័ពជើងទឹកអាមេរិក ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យបញ្ជាការកណ្តាល Khatam al-Anbiya ដែលជាអង្គភាពកងទ័ពកំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ពិតជាមានការវាយប្រហារមែន ប៉ុន្តែអត់បញ្ជាក់ឈ្មោះនាវាទេ ហើយក៏មិនទាន់ឃើញមានប្រតិកម្មពីខាងអាមេរិកនៅឡើយដែរ។

នេះគឺជាការសងសឹក ក្រោយអាមេរិក បាញ់និងរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។

ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


