ព័ត៌មានអន្ដរជាតិ
គិលានុប្បដ្ឋាយិកាសម្លាប់ទារកទើបនឹងកើត៨នាក់ក្នុងមន្ទីរពេទ្យ
ប៉ូលិសក្នុងទីក្រុង Chester ភាគពាយព្យប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃពុធទី១១ខែវិច្ឆិកាថា ពួកគេបានចោទប្រកាន់គិលានុប្បដ្ឋាយិកាម្នាក់ពីបទមនុស្សឃាតចំនួន៨ករណីនិងប៉ុនប៉ងធ្វើឃាតលើទារក១០ករណីនៅមន្ទីរពេទ្យក្នុងតំបន់។
ប៉ូលិសក្រុង Cheshire បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រី Lucy Letby អាយុ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនិងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។

ពួកគេបន្ថែមថា បទចោទប្រកាន់ទាំងនេះគឺពាក់ព័ន្ធនឹងការស្លាប់និងការសន្លប់ដែលមិនមានគ្រោះថ្នាក់ដល់ជីវិតទារកនៅក្នុងបន្ទប់ដាក់ទារកទើបនឹងកើតក្នុងមន្ទីរពេទ្យ Countess of Chester ចន្លោះខែមិថុនាឆ្នាំ២០១៥ដល់ខែមិថុនាឆ្នាំ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ចេញព័ត៌មានជុំវិញហេតុផលដែលនាំឲ្យអ្នកស្រី Lucy សម្លាប់ទារកទាំងនេះទេ។

អ្នកស្រី Letby កំពុងត្រូវបានឃុំឃាំងមុនការបង្ហាញខ្លួនមុខចៅក្រមនៅជិតទីក្រុង Warrington។
អ្នកស្រីធ្លាប់ត្រូវបានចាប់ខ្លួនប៉ុន្តែត្រូវបានដោះលែងវិញដោយគ្មានការចោទប្រកាន់ក្នុងឆ្នាំ២០១៨និង២០១៩ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


