ព័ត៌មានអន្ដរជាតិ
រលំអាងទឹក សង្កត់ក្មេងប្រុស ១៣ឆ្នាំម្នាក់ស្លាប់ និងរបួស២ ក្នុងថ្ងៃអបអរជើងឯក World Cup នៅអេស្ប៉ាញ
ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីអាងបាញ់ទឹកមួយបានដួលរលំសង្កត់ អំឡុងពេលរៀបចំពិធីដ៏ធំទទួលស្វាគមន៍ អបអរលើជ័យជំនះរបស់ក្រុមអេស្ប៉ាញកាលពីយប់មិញ។ ហេតុការណ៍នេះ បង្កឱ្យមនុស្ស ២នាក់ផ្សេងទៀតរងរបួស ត្រូវបានកើតឡើងបន្ទាប់ពីម៉ោង ១២:៣០ ព្រឹក នៅក្នុងទីក្រុង Ciudad Rodrigo ប្រទេសអេស្ប៉ាញជិតព្រំដែនប្រទេសព័រទុយហ្គាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Express.Uk នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។

ក្មេងជំទង់រូបនោះ ស្ថិតនៅកន្លែងអាងបាញ់ទឹកជាមួយអ្នកគាំទ្រវ័យក្មេងដទៃទៀត ពេលផ្នែកខាងលើបានដួលរលំមកលើពួកគេ។ ប៉ូលិសអាចជួយសង្គ្រោះក្មេងម្នាក់នោះ ដោយយកកម្ទេចកម្ទីចេញ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែពេលទៅដល់មន្ទីពេទ្យក៏ទទួលដំណឹងថា ស្លាប់បាត់ទៅហើយ។
ក្រុមប្រឹក្សាមូលដ្ឋានបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ដោយបន្ថែមថា៖ « ក្រុមប្រឹក្សាក្រុង Ciudad Rodrigo សូមសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់កុមារអាយុ ១៣ឆ្នាំម្នាក់។ ទីក្រុង Ciudad Rodrigo ទាំងមូល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់កុមារក្នុងទុក្ខសោករបស់ពួកគេ។ ការអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ World Cup បានប្រែក្លាយទៅជាសោកនាដកម្មសម្រាប់សហគមន៍ទាំងមូលនៃទីក្រុង Ciudad Rodrigo »។
ក្រុមប្រឹក្សាក្រុងក៏ជូនពរឱ្យប្រជាជនដទៃទៀត ដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះឆាប់ជាសះស្បើយ។ ជាសញ្ញានៃការកាន់ទុក្ខ ចំពោះការបាត់បង់នេះ ទង់ជាតិរបស់ក្រុមប្រឹក្សាក្រុងនឹងបង្ហូតពាក់កណ្តាលដងចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


